អន្តរជាតិ
រុស្ស៊ី​និង​អ៊ីរ៉ង់​ប្តេជ្ញា​សហការគ្នា​ដើម្បី​សន្តិភាព​នៅក្នុង​ប្រទេស​ស៊ី​រី
29, Mar 2017 , 8:59 pm        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយនឹង​ដៃគូ​រុស្ស៊ី​របស់ខ្លួន គឺ​លោក Vladimir Putin កាលពី​ថ្ងៃ​អង្គារ ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​លើកដំបូង​របស់លោក​ទៅកាន់​ទីក្រុង​មូ​ស្គូ​។​



​មេដឹកនាំ​ទាំងពីរ​បាន​ធានា​អំពី​ការប្តេជ្ញា​របស់ខ្លួន​ទៅលើ​សន្តិភាព​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​ពួកគេ​ទាំងពីរ​សុទ្ធតែ​គាំទ្រ​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad ក៏ដូចជា​ណែនាំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ថ្មី​ដែល​ភាគច្រើន​គឺ​ផ្តោតទៅលើ​វិស័យ​ថាមពល​និង​ឧស្សាហកម្ម​។​

​នៅក្នុង​អត្ថាធិប្បាយ​លើ​កញ្ចក់​ទូរទស្សន៍​ក្រោយពី​កិច្ចប្រជុំ​នេះ​បានបញ្ចប់ លោក Putin បាន​មានប្រសាសន៍ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​បាន​កើន​ឡើងដល់​៧០​ភាគរយ​។​

​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ក្រោយពី​កិច្ចប្រជុំ​នោះបាន​បញ្ចប់​រួមមាន​ទាំង​ការប្តេជ្ញា​ថ្មី​មួយ​ទៅដល់​សន្តិភាព​នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​ស្នើ​ឲ្យ​មាន​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២​ជាមួយនឹង​តួ​ក​គី នៅក្នុង​ការ​សម្រប​ស​ម្រួ​ប​កិច្ចចរចា​រវាង​ភាគី​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី «​ដែលជា​ជំហាន​សំខាន់​មួយ​ឈានទៅដល់​ជោគជ័យ​នៅក្នុង​កិច្ចចរចា​ទីក្រុង​ហ្សឺ​ណែវ ក្រោម​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com