ពីនេះ ពីនោះ
កំណាព្យ​៖ រៀន​ទើប​ចប់ តែ​ទារ​ប្រាក់ខែ​ឡើង​កប់ !
30, Mar 2017 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ព្រហ្មគីតិ​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!



-​ចាប់ផ្តើម​កុងត្រា​ថ្មី​    ​    ​មិនទាន់​អី​ទារ​ឡើង​កប់​
​ខ្លះ​ទើបតែ​រៀន​ចប់​    ​    ​អួតចេះ​សព្វ​គ្មាន​ចន្លោះ​។​

-​លុះ​ពេលធ្វើ​កិច្ចការ​    ​    ​បានដឹងថា​មិនចេះ​សោះ​
​ការងាយ​ក្លាយ​ធ្លោយ​ថ្លោះ​    ​ថៅកែ​ដោះលែង​វិលមុខ​។​

-​របស់​ត្រូវ​បញ្ចេញ​    ​    ​យកចំណេញ​បែរជា​ទុក​
​ទីផ្សារ​មិនចេះ​លុក​    ​    ​ខ្លះ​ឈ្ងោក​មុខ​លែង​ហ៊ាន​ស្តី​។​

-​ខ្លះ​អួត​រៀន​ទីផ្សារ​    ​    ​ដល់​ធ្វើការ​មិនបាន​អី​
​បាន​ចេះតែ​ទ្រឹស្តី​    ​    ​ឲ្យ​លក់​ត្រី​ចាញ់​អ្នកផ្សារ​។​

-​ថៅកែ​ផ្តល់យោបល់​    ​    ​បើ​អាច​ដល់​រកបាន​ហា​
​ទារ​ម្ភៃ​ប្រាំ​បាន​ណា​    ​    ​កុំ​ទារ​ហា​ហុក​ចិត​ប៉ែត​។​

-​ចិត្ត​ថៅកែ​គ្រប់គ្នា​    ​    ​គេ​ច្បាស់​ជា​បដិសេធ​
​នេះហើយ​ជាដើម​ហេតុ​    ​ខ្លះ​ដើរ​ឆ្អែត​អត់​ការធ្វើ​៕


© រក្សាសិទ្ធិដោយ thmeythmey.com