អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ពិសេស​ពី ដេ​រី​ឃ្វី​ន នាឱកាស​បើក​សាខា​ថ្មី​
31, Mar 2017 , 9:15 am        
រូបភាព
​ដើម្បី​អបអរសាទរ​ក្នុងឱកាស​បើក​សាខា​ថ្មី នា AEON MaxValu Express ដេ​រី​ឃ្វី​ន សូម​ផ្តល់ជូន​កម្មវិធី​ពិសេស ២ ក្នុងពេល​តែមួយ​៖
- រាល់​ការ​ជាវ ប្ល៊ី​ហ្សា​ត អូ​រី​អូ មី​នី នឹង​ទទួលបាន​តម្លៃ​ពិសេស​តែ ០.៩៩ ដុល្លារ ប៉ុណ្ណោះ​
- បញ្ចុះតម្លៃ ៥០ ភាគរយ លើ​ភេសជ្ជៈ Moolate
​ការផ្តល់ជូន​នេះ ពីថ្ងៃ​ទី ៣០ ខែមីនា ដល់ ០២ ខែ មេសា ឆ្នាំ​២០១៧ នា​សាខា​ថ្មី AEON MaxValu Express ។ សូម​មើល​ទីតាំង​តាម​ផែនទី​ដូចខាងក្រោម​។​
 
​គួរ​បញ្ជាក់ដែរថា នៅ​ប្រទេស​កម្ពុជា ហាង​ការ៉េម ដេ​រី​ឃ្វី​ន មាន ៧​សាខា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត សៀមរាប​។ បច្ចុប្បន្ន​ហាង​ការ៉េម​ដេ​រី​ឃ្វី​ន មាន​ជាង ៦៩០០​ហាង និង ៣២​ប្រទេស  ទូទាំង​ពិភពលោក ក៏ដូចជា​មានការ​ផ្តល់​ជូន​នូវ​ផលិតផល​ជាច្រើន​ជម្រើស​ពី​ការ៉េម​ខូ​ន វ៉ា​ហ្វ​ល ប្ល៊ី​ហ្សា​ដ ការ៉េម​សាន់​ដេ ម៉ូ​ឡា​តេ ការ៉េម​ក្រឡុក​ស្ម៊ូ​ត​ធី អាយ​ស្គ្រី​ម​ខេ​ក ដែលមាន​ជម្រើស​រសជាតិ​ផ្សេងៗ​បូករួម​នឹង​ការតុបតែង​ដ៏​អស្ចារ្យ និង​រសជាតិ​ហ​ត​ដក​បែប​អាមេរិក ដ៏​ល្បីល្បាញ ៧ រសជាតិ​ផ្សេងៗ​ទៀត​។

​ដេ​រី​ឃ្វី​ន ជា​ហាង​ការ៉េម​ដែលមាន​ឈ្មោះ​ល្បី​ល្បាយ​ទូទាំង​ពិភពលោក​ពី សហរដ្ឋអាមេរិក ដែល​ត្រូវ​បានទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)  EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ដឹ ភី​ហ្សា ខម​ផេ​នី ( The Pizza Company ) ខួ​ស្តា កាហ្វេ (Costa Coffee)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) និង ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com