កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Lingard សម្ញែងរថយន្ត Bentley តម្លៃប្រមាណ២៥ម៉ឺនដុល្លារនៅផ្សារទំនើប
×
ខ្សែបម្រើវ័យក្មេងរបស់ Manchester United កីឡាករ Jesse Lingard សម្ញែងរថយន្តថ្មីម៉ាក Bentley Continental GT តម្លៃជិត២៥ម៉ឺនដុល្លារអាមេរិក។
បើតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃទី៣០ខែមីនា កីឡាករដែលកំពុងលេងឡើងជើង និងតែងតែបង្ហាញខ្លួនឲ្យបិសាចក្រហម Man Utd និងក្រុមជម្រើសជាតិអង់គ្លេស ក្នុងរយៈពេល១៨ខែចុងក្រោយនេះ ត្រូវបានគេឃើញបើករថយន្តទំនើបម៉ាក Bentley Continental GT តម្លៃជាង២សែនដុល្លារនៅឯផ្សារទំនើបមួយកន្លែង។
នេះក៏ជាលើកទី២ផងដែរ ដែលខ្សែបម្រើអន្តរជាតិអង់គ្លេស វ័យ២៤ឆ្នាំដែលបណ្តុះបណ្តាលចេញពីថ្នាលយុវជនរបស់ Man Utd ត្រូវបានគេប្រទះឃើញជិះរថយន្តម៉ាក Range Rover Sport SVR ទៅញាំអាហាពេលព្រឹកកាលពីថ្ងៃចន្ទក្នុងសប្តាហ៍នេះដែរ។
សព្វថ្ងៃ Jesse Lingard មានរថយន្តប្រើប្រាស់ផ្ទាល់ខ្លួនរហូតដល់ទៅ៣គ្រឿង ដូចជា Bentley Continental GT ម៉ាក Range Rover Sport SVR និង Mercedes C63S។
Lingard បង្ហាញខ្លួនឲ្យក្រុមបិសាចក្រហម២៧ប្រកួត និងស៊ុតបញ្ចូលទីបាន៥គ្រាប់។ ខ្សែបម្រើវ័យក្មេងរូបនេះក៏កំពុងចរចាកិច្ចសន្យាថ្មីជាមួយ Man Utd ដោយរំពឹងថានឹងទទួលបានថ្លៃឈ្នួលខ្ពស់ជាងបច្ចុប្បន្ននេះដែរ៕
Tag:
បាល់ទាត់
Jesse Lingard
រថយន្តទំនើប
© រក្សាសិទ្ធិដោយ thmeythmey.com