ជាតិ
ពីនេះ ពីនោះ
សម្តេច ជួន ណាត​ ទូន្មានមនុស្ស​​មិន​ចេះ​ តែ​ធ្វើ​ចេះ
25, Sep 2020 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​នៅមាន​ព្រះជន្ម​នៅឡើយ សម្តេចព្រះសង្ឃរាជ ជួន ណាត បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ តែង​ទូន្មាន​ដាស់តឿន​យុវជន ជាពិសេស​ភិក្ខុ និង​សាមណេរ ដើម្បី​ឲ្យ​ប្រតិបត្តិ​ខ្លួន​ក្លាយជា​មនុស្ស​ល្អ​នៅក្នុង​សង្គម​។

​ 


ថ្ងៃមួយ នៅក្នុង​អាស្រម​មនោ​រម្យ ស្ថិតនៅ​សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្បែរ​វត្ត​កំណើត​របស់​សម្តេចព្រះសង្ឃរាជ​ផង​នោះ សម្តេច ជួន ណាត បាន​ប្រាប់​ដល់​សាមណេរ​ដែល​ចូលគាល់​ព្រះអង្គ ឲ្យ​ដាក់ខ្លួន កុំ​ខ្លា​ចនឹង​សួរ​អ្នកចេះ ប្រសិនបើ​ខ្លួន​មិនចេះ​។ 

សម្តេច​បញ្ជាក់​យ៉ាងនេះ​ថា​៖« បើ​មិនចេះ​ត្រូវ​សួរ​គេ កុំ​មានះ​យក​គ្រាន់បើ​»​។ ជាមួយគ្នា សម្តេចបានទូន្មានបែបនេះទៀតថា៖«មានះចចេសក្រៃ អស់តម្លៃគ្មាន ចំណេញ។ បំណាច់​កើត​ជាអង្គប្រុស កុំប្រព្រឹត្តខុសធម៌ច្បាប់»៕

© រក្សាសិទ្ធិដោយ thmeythmey.com