ជាតិ
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍ ដាក់​កំហិត​ឲ្យ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់​ចូលរួម​ប្រឡង​«​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​»
01, Apr 2017 , 8:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​«​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​- Best Tourism Resort» ដែលជា​ផ្នែក​មួយ​នៃ​ចលនា​ប្រឡងប្រណាំង​«​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​»​។ ចលនា​ប្រឡងប្រណាំង​នេះ មាន​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ និង​គ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍​ឲ្យ​មាន​និរន្តរភាព គុណភាព និង​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិដ្ឋ​។


​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ ដែល​ចុះ​ថ្ងៃទី​២៩​ខែ​មិនា បាន​បញ្ជាក់ថា​រមណីយ​ដ្ឋា​ន​ទេសចរណ៍​ទាំងអស់ ត្រូវដាក់​ពាក្យ​ចូលរួម​ប្រឡងប្រណាំង​«​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​» ជា​កាតព្វកិច្ច​។ 
 
​នីតិវិធី​ប្រឡង ត្រូវ​បែង​ចែកជា ៥ ដំណាក់កាល​។ ដំណាក់កាល​ទី​១ ចាប់ពី​ខែមេសា​ដល់​ខែមិថុនា​ឆ្នាំនេះ​៖ រមណីយដ្ឋាន​ទាំងអស់​អាច​ស្នើសុំ​ទម្រង់​បែបបទ​ចុះឈ្មោះ​ប្រឡង ដោយផ្ទាល់​នៅ​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ឬ​ទាញយក​ពាក្យ​ប្រឡង​តាមរយៈ គេហទំព័រ WWW.cambodiacleancity.gov.kh ។ ដំណាក់កាល​ទី​២ ខែមិថុនា ដល់​ខែសីហា​៖ គណៈកម្មការ​វាយតម្លៃ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ ពិនិត្យ​និង​វាយតម្លៃ​លើ​ពាក្យសុំ​ឯកសារ​ពាក់ព័ន្ធ  និង​ស្ថានភាព​ជាក់ស្ដែង​របស់រ​មណី​យ​ដ្ឋា​ន​ទេសចរណ៍​បេក្ខភាព​។ 
 
​ដំណាក់កាល​ទី​៣៖ ខែសីហា ដល់​ខែតុលា​៖ គណៈកម្មការ​វាយតម្លៃ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ ប្រមូល​ទិន្នន័យ​និង​រៀបចំ​របាយ​ការ​ចុងក្រោយ ដើម្បី​ឈានទៅ​ប្រកាស​លទ្ធផល​ជ័យលាភី​។ ដំណាក់កាល​ទី​៤ ខែតុលា​៖ គណៈកម្មការ​ជូនដំណឹង​អំពី​ជ័យលាភី​ដែល​ទទួលបាន​ឡា​បិ​ល​ដល់​បេក្ខភាព​។ ដំណាក់កាល​ទី​៥ ខែវិច្ឆិកា​ដល់​ខែធ្នូ​ឆ្នាំនេះ​៖ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ លើក​ទី​១ ៕
 
 
 
 
 

Tag:
 ទេសចរណ៍​
  រមណីយដ្ឋាន​ទេសចរណ៍​គំរូ​
© រក្សាសិទ្ធិដោយ thmeythmey.com