ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ទទួល​ប្ដូរ​ក្រដាស​ប្រាក់រៀល ចាស់ ទក់ រហែក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​
02, Apr 2017 , 8:19 pm        
រូបភាព
ដោយ:
 
​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ធនាគារជាតិ​នៃ​កម្ពុជា នឹង​រៀបចំ​យុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល ដែល​សាធារណជន​អាច​សុំ​ប្ដូរ​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ ឬ រហែក ជាមួយនឹង​ក្រដាសប្រាក់​ថ្មី ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២​ខែមេសា​ឆ្នាំនេះ​។


 
​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ ដែល​ចុះ​ថ្ងៃទី​៣១​ខែមីនា ការប្ដូរ​យក​ក្រដាស​ប្រាក់រៀល​ថ្មី​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​គ្រប់​សាខា​ធនាគារជាតិ​រាជធានី ខេត្ត លើកលែង​ស្នាក់ការ​កណ្ដាល​៕

Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com