ជាតិ
សេដ្ឋកិច្ច
កំពង់ផែ​ព្រះសីហនុ នឹង​បោះផ្សាយ​លក់​ភាគហ៊ុន យ៉ាងយូរ​ត្រឹម​ខែឧសភា​
02, Apr 2017 , 10:19 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (SAP) គ្រោង​បោះផ្សាយ​លក់​ភាគហ៊ុន ឬ​មូល​ប​ត្រ​ជា​លើកដំបូង (IPO) ក្នុងអំឡុង​ខែមេសា ទៅ​ខែឧសភា​ឆ្នាំនេះ ដើម្បី​ប្រមូល​ទុន​ពង្រីក​ការវិនិយោគ​របស់ខ្លួន​។ នេះ​បើតាម​ប្រធាន​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​។


​លោក លូ គឹមឈន់ អគ្គនាយក​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (SAP) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៣១​ខែមីនា​ថា ក្រុមហ៊ុន​លោក​បានទទួល​ការឯកភាព​ពី​គណៈកម្មាការ​មូល​ប​ត្រ​កម្ពុជា (SECC) រួចហើយ​លើ​លើ​ការបោះ​លក់​ភាគហ៊ុន​។ លោក​បន្ថែមថា ចំពោះ​ពេលវេលា​នៃ​ការបោះ​លក់​ភាគហ៊ុន​លើកដំបូង  គឺ​គ្រោង​ធ្វើឡើង​ក្នុងអំឡុង​ខែមេសា ឬ​ខែឧសភា​ឆ្នាំនេះ ដោយ​លោក​មិនអាច​បញ្ជាក់បាន​ពី​ពេលវេលា​ជាក់លាក់​នោះទេ​។  
 
​លោក លូ គឹមឈន់ ឲ្យ​ដឹង​បន្ថែមថា តាម​គម្រោង SAP នឹង​បោះផ្សាយ​លក់​ភាគហ៊ុន​ខ្ទង់ ២២​លាន​ហ៊ុន ហើយ​រំពឹងថា​លក់បាន​ជាង ១​ដុល្លារ​ក្នុង​១​ហ៊ុន​។ បើ​មើល​តាម​តួលេខ​នេះ SAP អា​ចរក​ទុនវិនិយោគ​បន្ថែម​ពី​ការបោះ​លក់​ភាគហ៊ុន​របស់ខ្លួន​ក្នុង​រង្វង់ ២៥​លាន​ដុល្លារ​។​
 
​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ទី​៣ ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បន្ទាប់ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ  និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។ ហើយ​ក្រៅពីនេះ រួមមាន​ក្រុមហ៊ុន​ឯកជន​ពីរ​ទៀត​គឺ ក្រុមហ៊ុនកាត់ដេរ​តៃវ៉ាន់ Grand Twins International និង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​បាន​បោះ​លក់​ភាគហ៊ុន ក្នុងពេល​កន្លង​៕

Tag:
 ភាគហ៊ុន​
  លូ គឹមឈន់​
  SAP
© រក្សាសិទ្ធិដោយ thmeythmey.com