ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​នឹង​ចំណាយ​ជាង​៧​លាន​ដុល្លារ ឧបត្ថម្ភ​មន្ត្រីរាជការ​ក្នុងឱកាស​ចូលឆ្នាំ​
03, Apr 2017 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ម្នាក់ៗ ត្រូវ​ទទួលបាន​ប្រាក់​ឧបត្ថម​ចំនួន ៥​ម៉ឺន​រៀល ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ នេះ​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង​ដោយ​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន នាឱកាស​សម្ដេច​ចូលរួម​សម្ពោធ​មហាវិថី​សម្ដេច​តេ​ជោ​ហ៊ុនសែន នៅ​ថ្ងៃទី​៣​ខែមេសា​នេះ​។​



​សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​សរុប​ជាង ៧​លាន​ដុល្លារ​សម្រាប់​ឧបត្ថម​មន្ត្រីរាជការ ក្នុងឱកាស​ចូលឆ្នាំថ្មី​ខាងមុខនេះ​។ រដ្ឋាភិបាល​បាន​បង្កើន​ប្រាក់​ឧបត្ថម​នេះ​ពី ៤​ម៉ឺន​រៀល​កាលពី​ឆ្នាំ​២០១៦ ឡើងដល់ ៥​ម៉ឺន​រៀល​នៅ​ឆ្នាំនេះ​។​

​ក្នុងឱកាស​នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី​បានប្រកាសថា មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ទទួលបាន​ប្រាក់ខែ​សម្រាប់​ខែមេសា​នេះ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១០​ខែមេសា ដើម្បី​ពួកគេ​អាច​យក​ថវិកា​ទាំងនោះ​ទៅប្រើ​ប្រាស់​ក្នុងកំឡុងពេល​ចូលឆ្នាំថ្មី​នេះ​។ ចាប់ពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំនេះ​ផងដែរ រដ្ឋាភិបាល​ចាប់ផ្ដើម​អនុវត្ត​ការបើកប្រាក់​បៀវត្ស​ថ្មី ដែល​ដំឡើង​ជូន​មន្ត្រីរាជការ​៕
 

Tag:
 ប្រាក់​ឧបត្ថម​មន្ត្រីរាជការ​
  ចូលឆ្នាំថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com