ពីនេះ ពីនោះ
«ពាក្យ» និង «ព្យាង្គ» ខុសគ្នាដូចម្តេច?
× ភ្នំពេញ៖ «ពាក្យ» គឺជាភាសា ឬ សម្តី ដែលមានអត្ថន័យគ្រប់គ្រាន់ ចំពោះសភាវៈ ឬ វត្ថុអ្វីមួយ។ ចំណែកឯ ព្យាង្គ គឺជាសំឡេងមួយម៉ាត់ៗ ដែលមាននៅក្នុងពាក្យណាមួយ។
«ពាក្យ» មានដូចជា កន្ទក់កន្ទេញ, កន្ត្រេកកន្ត្រាក, ក្រឡេចក្រឡុច, ក្រអឺតក្រទម, គគ្រឹកគគ្រេង, គន្លិកគន្លាក់, គ្រមិងគ្រមាំង, ចចាមអារ៉ាម, ច្រងេងច្រងាង, ឧដុង្គឧត្តម, អំពិលអំពែក ។ល។ ពាក្យទាំងនេះ គឺសុទ្ទតែមានបួនព្យាង្គ ឬនិយាយត្រឡប់មកវិញ សំឡេងបួនៗម៉ាត់ មាននៅក្នុងពាក្យទាំងនេះ។ ជាក់ស្តែង ដូចជា ពាក្យ កន្ទក់កន្ទេញ មានបួនព្យាង្គ គឺ កន-ទក់-កន-ទេញ។
ដូច្នេះ «ព្យាង្គ» មិនមែនជាពាក្យទេ តែព្យាង្គ គឺជាសំឡេងមួយម៉ាត់ៗ ដែលមាននៅក្នុងពាក្យណាមួយ។
យ៉ាងណា នៅក្នុងភាសាខ្មែរ «ពាក្យ» ជាច្រើន មានតែមួយព្យាង្គ។ «ពាក្យ» ដែលមានតែមួយព្យាង្គ មានដូចជា កាន់, ខឹង, គិត, ឃើញ, ងាយ, ចាំ, ឆេះ, ជួយ, ឈឺ, ញ៉ាំ, ដើរ, ឋិត, ឌឺ ។ល។ ពាក្យទាំងនេះ សុទ្ធតែមានមួយព្យាង្គ។
ប្រភព៖ វចនានុក្រម សម្តេច ជួន ណាត
Tag:
ពន្យល់ពាក្យ
ពាក្យនិងព្យាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com