ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​សម្រេច​ឲ្យ​លក់​សំបុត្រ​ទស្សនា​តំបន់​អង្គរ តាម​អន​ឡាញ​
06, Apr 2017 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​ឲ្យ​គ្រឹះស្ថាន​អង្គរ​រៀបចំ​ការលក់​បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​តាម​ប្រព័ន្ធ​អន​ឡាញ និង​ទូទាត់​ប្រាក់​តាម  Credit Card ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ​។ នេះ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​៥​ខែមេសា​។



​ការសម្រេច​ជាគោលការណ៍​ឲ្យ​មាន​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​តាម​អន​ឡាញ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងទេសចរណ៍ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​អង្គរ​អាណត្តិ​ទី​១ លើក​ទី​៥ នៅ​ថ្ងៃទី​៥​ខែមេសា​។​

​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ បាន​កើនឡើង​នៅក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៧​នេះ បន្ទាប់ពី​ការដាក់​លក់​សំបុត្រ​តម្លៃ​ថ្មី  ដោយមាន​ចំនួន​ជាង ៣០​លាន​ដុល្លារ  កើនឡើង​ជាង ៥១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​រប​ស់​គ្រឹះស្ថាន​អង្គរ ដែល​អង្គភាព​រដ្ឋ​ទទួលបន្ទុក​ប្រមូល​ចំណូល និង​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៦ ចំណូល​នេះ​មាន​ទំហំ ៦២​លាន​ដុល្លារ កើនឡើង​ជាង ៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕


Tag:
 គ្រឹះស្ថាន​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com