English-Français
អ្នកថតរូបជនជាតិចិនមកស្រុកខ្មែរ ដើម្បីថតរូបស្នាមញញឹម
× កញ្ញា Zhen Shi ជាជនជាតិចិន ហើយមានអាជីពជាអ្នកថតរូប។ Zhen Shi មកស្រុកខ្មែរដើម្បីថតរូបស្នាមញញឹមរបស់មនុស្ស ដែលកញ្ញាធ្លាប់បានឃើញនៅក្នុងប្រទេសកំណើតក្នុងទស្សវត្សរ៍១៩៨០ និង១៩៩០។ អ្នកថតរូបរូបនេះនិយាយទាំងសោកស្តាយថា ស្នាមញញឹមបានបាត់បង់ពីប្រទេសចិនរបស់កញ្ញាហើយ ដូច្នេះហើយបានជាកញ្ញាដើរស្វែងរក និងផ្តិតរូបស្នាមញញឹមដល់ស្រុកខ្មែរនេះ។ នៅកម្ពុជា កញ្ញាZhen Shi បានទៅដល់ខេត្តសៀមរាប និងខេត្តកំពត ជាទីដែលកញ្ញាបានជួប នាយ យ៉ាន។ ដោយសារតែស្ត្រីជនជាតិចិនម្នាក់នេះនិយាយភាសាបារាំងដែរនោះ នាយ យ៉ាន ក៏ធ្វើបទសម្ភាសជាភាសាបារាំងតែម្តង៕
សូមស្តាប់បទសម្ភាសជាភាសាបារាំង៖
© រក្សាសិទ្ធិដោយ thmeythmey.com