ព័ត៍មានសុខភាព
ឧស្សាហ៍​ច្រាល​អាស៊ីត​ចេញពី​ក្រពះ គួរ​ផ្លាស់ប្តូរ​រ​របៀប​រស់នៅ​បែបនេះ​
13, Jun 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ចេញពី​ក្រពះ តែងតែ​បង្ក​ជា​បញ្ហា​ដល់​អ្នកជំងឺ ជាពិសេស​ធ្វើ​ឲ្យ​មិនមាន​ផាសុកភាព​ក្នុងការ​រស់នៅ​តែម្តង ព្រោះថា ឲ្យ​តែ​អាហារ​លេប​ចូលទៅក្នុង​ពោះ វា​ច្រើនតែ​ច្រាល​មក​បំពង់ក​វិញ​។​



​អាកា​រៈញឹក​ញាប់​នៃ​ការ​ច្រាល​ទឹក​អាស៊ីត​ចេញពី​ក្រពះ​មានដូចជា​៖

    ក្រហាយ​ដើមទ្រូង​៖ មាន​អារម្មណ៍​ថា​ក្រហាយៗ ឬ​មិន​ស្រួល​ក្នុង​ពោះ ទ្រូង ឬ​ដល់​បំពង់ក​
    ភឺ​៖ ការ​ភឺ​នេះ​គឺជា​អារម្មណ៍​ដឹងថា​ក្នុង​មាត់​ជូរ​ដោយសារ​តែមាន​អ្វីមួយ​ចេញពី​ក្រពះ​ច្រាល​ដល់​បំពង់ក​

​អាកា​រៈ​ផ្សេងៗ​ទៀត​៖

    ហើមពោះ និង​ត្អើក​
    ក្អួត​មាន​ឈាម និង​លាមក​
    ពិបាក​លេប​អាហារ​
    ចង្អោ​
    ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​

​ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ​ដើម្បី​ដោះស្រាយ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​៖

    មិនត្រូវ​ញ៉ាំ​អាហារ​ច្រើនៗ​ឡើយ ព្រោះ​វា​នឹង​បង្កើន​ពេលវេលា​អាហារ​ក្នុង​ក្រពះ​កាន់តែ​យូរ ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​តិចៗ​តែ​ច្រើនដង​ក្នុង​មួយថ្ងៃ​។​
    មិនត្រូវ​គេង​ភ្លាម​ឡើយ​ក្រោយពី​បាយ​រួច​
    ចៀសវាង​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ សូកូឡា កាហ្វេ​អ៊ី​ន អាហារ​ហឹរ អាហារ​ជូរៗ​ជាដើម​
    ឈប់​ជក់បារី ព្រោះ​វា​ជាដើម​ហេតុ​នាំ​ឲ្យ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​កាន់តែខ្លាំង​
    ចូរ​សាកល្បង និង​សម្រក​ទម្ងន់ ព្រោះ​កាលណា​មនុស្ស​ធាត់​ជ្រុល​នឹងធ្វើ​ឲ្យ​មាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​កាន់តែខ្លាំង​
    ចូរ​ធ្វើយ៉ាងណា​ឈរ​ឲ្យ​ត្រង់ ឬ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com