កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង ឲ្យ​កូរ៉េខាងជើង​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​ទឹកដី​ខ្លួន​
15, Apr 2017 , 9:00 pm        
រូបភាព
កូរ៉េខាងជើង​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង Pyeongchang ខេត្ត Gangwon  ឆ្នាំ ២០១៨ ប្រសិនបើ​ប្រទេស​ជាប់​របង​នឹង​គ្នា​ដែល​ដឹកនាំ​ដោយ​មេ​ដឹក​វ័យក្មេង​គីម ជុង​អ៊ុន​នេះ​ចង់​ចូលរួម​នោះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រសួង​បង្រួបបង្រួម​ក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​ចន្ទ​ទី​៣ ខែមេសា​​។



​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទីក្រុង Pyeongchang ប្រទេស​កូរ៉េខាងត្បូង​។ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នេះ កូរ៉េខាងត្បូង​បានអនុញ្ញាត​ឲ្យ​ប្រទេស​ជាប់​របង​កូរ៉េខាងជើង​ចូលរួម​ផងដែរ បើទោះជា​កំពុងមាន​ជំលោះ​នឹង​គ្នា​យ៉ាងណាក៏ដោយ​។​

​បើតាម លោក Choi Moon-soon ប្រធាន​គ្រប់គ្រង​កីឡា​អូឡាំពិក​ឆ្នាំ​២០១៨​របស់​កូរ៉េខាងត្បូង មន្ត្រី​កីឡា​របស់​កូរ៉េខាងជើង​ប្រាប់​លោក​ថា កូរ៉េខាងជើង​ចង់​ចួ​ល​រួម​ក្នុង​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​។​លោក​បាន​បន្ថែមថា​៖«​កូរ៉េខាងជើង​អាច​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​ក្នុងប្រទេស​កូរ៉េខាងត្បូង​បាន ប្រសិនបើ​ពួកគេ​អនុវត្តន៍​តាម​បទបញ្ជា និង​និតិ​វិធី​របស់​យើង នោះ​ពួកយើង​នឹង​យល់ព្រម​»​។​

​ក្រោយ​ការអនុញ្ញាត​នេះ​ក្រុម​អត្ត​ព​លិ​ករ​បស់​កូរ៉េខាងជើង​ត្រូវការ​ការយល់ព្រម​ពី​សំណាក់់​ក្រុង​ស​អ៊ូ​ល​ដើម្បី​បាន​ចូលទៅ​កាន់​ភាគខាងត្បូង​ប្រទេស ដែលជា​តំបន់​សមរភូមិ​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ក្នុង​ឆ្នាំ​១៩៥០-១៩៥៣​។​

​ស្របពេល​គ្នា​នេះដែរ​ក្រុង​សេ​អ៊ូ​ល​ក៏បាន​សម្រេច​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​នារី​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ Asian Cup ឆ្នាំ​២០១៨​ផងដែរ​៕





Tag:
 ឧបទ្វីប​កូរ៉េ​
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com