កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Dortmund និង Monaco ត្រូវ​លើក​ពេល ព្រោះ​ការ​បំផ្ទុះ​គ្រាប់បែក​
12, Apr 2017 , 9:57 am        
រូបភាព
 
​ជំនួប​រវាង​ក្រុម Borussia Dortmund និង Monaco ត្រូវបាន​រំសាយ ដោយសារ​មានការ​បំផ្ទុះ​គ្រាប់បែក​នៅមុន​ការប្រកួត​រវាង​ក្រុម​ទាំងពីរ ក្នុង​ពានរង្វាន់ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​កាលពី​យប់មិញ​នេះ​។ ក្រុម​ទាំងពីរ នឹងត្រូវ​ប្រកួត​នៅ​ថ្ងៃទី​យប់​ថ្ងៃទី​១២ ខែមេសា​នេះ​វិញ​។​

 
​បើតាម​ការបញ្ជាក់​ពី​ក្រុម Dortmund ខ្សែការពារ Marc Bartra បាន​រងរបួស​បាក់​កដៃ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ និង​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ក្រុម​ប៉​លិ​ស​ក៏បាន​បញ្ជាក់​ផងដែរ​ថា មានការ​បំផ្ទុះ​គ្រាប់បែក​ដល់​ទៅ​៣​កន្លែង នៅ​ជុំវិញ​កន្លែង​ចត​ឡាន​ដឹក​កីឡាករ របស់​ក្រុម Borussia Dortmund​។​
 
​យ៉ាងណា​ក៏​គេ​មិនទាន់​ដឹងថា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បំផ្ទុះ​នេះ​នៅឡើយ​ទេ​ហើយក៏​គ្មាន​ភស្តុតាង​ណា​ដែល​បង្ហាញថា​វា​ជា​អំពើ​របស់​អ្នកគាំទ្រ​នោះដែរ​។​
 
​សម្រាប់​ការប្រកួត​រវាង​ក្រុម​ទាំងពីរ នឹងត្រូវ​លើក​មក​ប្រកួត​នៅ​យប់​នេះ​វិញ​វេលា​ម៉ោង ១១:៤៥ នាទី [​ម៉ោង​នៅ​កម្ពុជា​]៕







Tag:
 បាល់ទាត់​
  ផ្ទុះ​គ្រាប់បែក​
  Dortmund
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com