អត្ថបទពាណិជ្ជកម្ម
«​គណនី​កូន​ឆ្លាត​»​របស់ AMK ផ្ដល់​ការប្រាក់ ៣​ភាគរយ និង​ធានារ៉ាប់រង​ដោយ​ឥតគិតថ្លៃ​
12, Apr 2017 , 3:21 pm        
រូបភាព
ដោយ:
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ (AMK) បាន​បង្កើត​សេវាកម្ម​«​គណនី​កូន​ឆ្លាត ឬ Smart Kid Savings» ដើម្បី​អាច​ឲ្យ​អតិថិជន​ដែលមាន​បំណង​សន្សំ​ប្រាក់​ទុក​សម្រាប់​កូនៗ​របស់ខ្លួន​ទៅ​ពេលអនាគត បាន​ប្រើប្រាស់​សេវាកម្ម​ដែល​ផ្ដល់​ផលប្រយោជន៍​ច្រើន មួយ​នេះ​។ បច្ចុប្បន្ននេះ គណនី​កូន​ឆ្លាត​របស់ AMK មាន​អតិថិជន​កំពុង​ប្រើប្រាស់​ជាង ១​ម៉ឺន​គណនី ដែលមាន​ទំហំ​ប្រា​ក់ជាង ១​លាន​ដុល្លារ​។​

​គណនី​កូន​ឆ្លាត ផ្ដល់​អត្ថប្រយោជន៍​សំខាន់ៗ​ដូចជា ការប្រាក់ ៣​ភាគរយ​ក្នុង​១​ឆ្នាំ​លើ​ប្រាក់​សន្សំ និង​រួច​ផុតពី​ការ​កាត់​ពន្ធ​លើ​ការប្រាក់​។ AMK ផ្ដល់ជូន​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​ដល់​អតិថិជន​ដែល​ប្រើប្រាស់​គណនី​កូន​ឆ្លាត ដែល​ផល​នៃ​ការធានា​ដល់​ទៅ ៣០០​ភាគរយ​នៃ​ប្រាក់​សន្សំ ។​



 លើសពីនេះ អតិថិជន​មាន​ជម្រើស​អាចដាក់​ប្រាក់​សន្សំ​ក្នុង​រយៈពេល  និង​ទំហំ​ប៉ុន្មាន​ក៏បាន​។ អតិថិជន​មានលទ្ធភាព​ដាក់​ប្រាក់​សន្សំ​ចូល​គណនី​តាម​ខែ​ណា​ដែល​ខ្លួន​រកចំណូលបាន​។ មានន័យថា នៅ​ខែ​ណា​ដែល​អតិថិជន​រក​ចំណូល​ពុំ​សូវ​បាន អតិថិជន​មិនបាច់​ដាក់​ប្រាក់​សន្សំ​ក៏បាន​។ បន្ថែម​ពីនេះ អតិថិជន​អាច​ដក​សាច់ប្រាក់​សន្សំរ​បស់​ខ្លួន​ទាំងអស់​បាន​ភ្លាមៗ ឬ​ប្ដូរ​ទៅប្រើ​ប្រាស់​គណនី​ផ្សេង​របស់ AMK ។​

​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម សូម​ស្ដាប់​បទសម្ភាសន៍​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោកស្រី នូ ម៉ា​ណែ​ល នាយិការ​ប្រតិបត្តិ​រង​ប្រាក់​សន្សំ និង​សេវាកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ខាងក្រោម​នេះ​៖










© រក្សាសិទ្ធិដោយ thmeythmey.com