កីឡាអន្តរជាតិ
អន្តរជាតិ
Brighton ឡើងទៅ​លេង Premier League វិញ​ក្រោយ​អវត្តមាន​៣៤​ឆ្នាំ​
18, Apr 2017 , 10:56 am        
រូបភាព
 
​ក្រុម Brighton & Hove Albion អាច​ឡើង​មកលេង​ក្របខណ្ឌ​លំដាប់​កំពូល​អង់គ្លេស English Premier League នៅ​រដូវ​កាល​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​ហើយ បន្ទាប់ពី​ធ្លាក់​ទៅ​លី​ក​លំដាប់​ទី​២​នេះ​តាំងពី​ឆ្នាំ​១៩៨៣​កន្លងមក​។​



Brighton ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅ​កំពូល​តារាង​នៃ​ពាន​ក្របខណ្ឌ​ទី​២​របស់​អង់គ្លេស Championship អាចឈាន​មកលេង​ក្របខណ្ឌ​កំពូល Premier League នៅ​រដូវ​កាល​ក្រោយ​បន្ទាប់ពី​យកឈ្នះ Wigan ២-១ កាលពី​យប់មិញ​មាន​៩២​ពិន្ទុ នាំមុខ​ក្រុម​លេខ​៣​រហូតដល់​១៣​ពិន្ទុ ខណៈ​នៅសល់តែ​៣​ប្រកួត​ទៀត​ប៉ុណ្ណោះ​។​
 
Brighton បាន​អាក់ខាន​៣៤​រដូវ​កាល​កន្លងមកហើយ ក្រោយ​ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល Premier League នេះ​កាលពី​រដូវ​កាល ១៩៨២-១៩៨៣ និង​នៅ​លេង​នៅពាន​លំដាប់​ទី​២​នេះ​រហូតមក​។​
 
 
​ក្រុម​ដែល​កំពុង​នាំមុខគេ​ក្នុង​ក្របខណ្ឌ​ទី​២​នេះ ត្រូវការ​តែ​៣​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ក្នុងចំណោម​៣​ប្រកួត​ចុងក្រោយ​ដែល​នៅសល់​ដើម្បី​លើក​ពាន English Championship ខណៈ​បច្ចុប្បន្ន​នាំមុខ​ក្រុម​លេខ​២ Newcastle United ៧​ពិន្ទុ​។ ៣​ប្រកួត​ចុងក្រោយ Brighton នឹងត្រូវ​ជួប Norwich City នៅ​ថ្ងៃទី​២៣​ខែមេសា​ខាងមុខនេះ បន្ទាប់​ជួប Bristol City និង​ចុងក្រោយ​ប៉ះ Aston Villa ថ្ងៃ​បិទ​រដូវ​កាល​តែម្តង​៕
 







Tag:
 បាល់ទាត់​
  Championship
  Brighton
© រក្សាសិទ្ធិដោយ thmeythmey.com