កីឡាអន្តរជាតិ
អន្តរជាតិ
Terry នឹង​លាពី​ទ្រនំ​២០​ឆ្នាំ​នៅ Chelsea ពេល​ចប់​រដូវ​កាល​
18, Apr 2017 , 4:49 pm        
រូបភាព
John Terry នឹង​ចាក​ចេញពី​ក្លិប​តោ​ខៀវ Chelsea នៅ​ចុងបញ្ចប់​រដូវ​កាល​នេះហើយ បន្ទាប់ពី​រួមរស់​ក្នុង​ទឹកដី Stamford Bridge អស់​រយៈពេល​២​ទសវត្សរ៍​។​



​ក្រុម​តោ​ខៀវ Chelsea និង John Terry បានប្រកាស​ពី​ការសម្រេចចិត្ត​រួមគ្នា​មួយ​អំពី​ការចាកចេញ​របស់​ខ្សែការពារ​ចាស់វស្សា​នេះ នៅពេល​បញ្ចប់​រដូវ​កាល​ខាងមុខ​។ អតីត​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស វ័យ​៣៦​ឆ្នាំនេះ បានបង្ហាញ​ខ្លួន​ឲ្យ​តោ​ខៀវ ៧១៣​ប្រកួត គិត​ចាប់ពី​ឆ្នាំ​១៩៩៨​មក និង​ស៊ុត​បញ្ចូល​ទី​បាន​៦៦​គ្រាប់​។ Terry ក៏ត្រូវ​បានចាត់ទុក​ថា​ជា​កីឡាករ​ដែល​កាន់តំណែង​ជា​ប្រធាន​ក្រុម​ល្អ​បំផុត​សម្រាប់​ក្រុម​ផងដែរ ដោយ​បង្ហាញខ្លួន​ជា​ប្រធាន​ក្រុម​រហូតដល់​៥៧៨​ប្រកួត​។​

«២២​ឆ្នាំកន្លងមក​គឺមាន​រឿង​ច្រើនណាស់​ដែល​ត្រូវ​និយាយ និង​ត្រូវ​អរគុណ​សម្រាប់​មនុស្ស​ជា​ច្រើ​នៅក្នុង​ក្លិប​ដ៏​អស្ចារ្យ​នេះ​។ គ្រូបង្វឹក មិត្ត​រួម​ក្រុម និង​បុគ្គលិក រួមទាំង​អ្នកគាំទ្រ​ដែល​តែងតែ​ផ្តល់​ការគាំទ្រ​យ៉ាងច្រើន​ដល់​ខ្ញុំ​ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក​នេះ សម្រាប់​ពាក្យ​អរគុណ​របស់ខ្ញុំ​គឺ​មិន​គ្រប់គ្រាន់​ទេ​ទៅកាន់​អ្នក​ទាំងអស់គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់ John Terry ដែល​ស្រង់​ដោយ​វេ​ប​សាយ​ផ្លូវការ​របស់ Chelsea កាលពី​ថ្ងៃទី​១៧ ខែមេសា​នេះ​។



​ប្រធាន​ក្រុម​វ័យ​៣៦​ឆ្នាំនេះ​បាន​បន្ថែមទៀតថា​៖«​ខ្ញុំ​នឹង​សម្រេច​លើ​អនាគត​របស់ខ្ញុំ​នាពេលខាងមុខ ប៉ុន្តែ​នៅពេលនេះ​ខ្ញុំ​ប្តេជ្ញាចិត្ត​ដើម្បី​ជួយ​ដល់​ក្រុម​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​នៅ​រដូវ​កាល​នេះ​សិន​»​។​

​តាំងពី​ចូលរួម​ជាមួយ Chelsea ក្នុង​វ័​យ​ត្រឹម​១៤​ឆ្នាំ Terry បាន​ជួយ​ឲ្យ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង​ដ៏​ឈ្នះ​ពាន UEFA Champions League ១​លើក  ពាន​លំដាប់​កំពូល​អង់គ្លេស Premier League ៤​សម័យកាល FA Cup ៥​ដង និង League Cup ៣​ដង​។ ទ្រនំ​ថ្មី​របស់​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ប្រហែលជា​នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម​ក្នុង​លី​ក​កំពូល​អាមេរិក MLS នៅរ​ដូ​ល​កាល​ក្រោយនេះ​៕



Tag:
 បាល់ទាត់​
  John Terry
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com