ជាតិ
សេដ្ឋកិច្ច
NBC បញ្ចេញប្រាក់រៀល ៨ពាន់លានរៀល តាមរយៈការដេញថ្លៃក្នុងខែនេះ
×
ភ្នំពេញ៖ មានគ្រឹះស្ថានហិរញ្ញវត្ថុតែមួយប៉ុណ្ណោះ ដែលដេញថ្លៃយកប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា (NBC) នៅខែមេសានេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ NBC នៅថ្ងៃទី១៨ខែមេសា។
សម្រាប់ការដេញថ្លៃប្រាក់រៀលលើកទី៧ខែនេះ ធនាគារជាតិបានដាក់ឲ្យដេញថ្លៃនូវទឹកប្រាក់ ៤០ពាន់លានរៀល ដូចសព្វដងដែរ។ ប៉ុន្តែមានគ្រឹះស្ថានហិរញ្ញវត្ថុតែ១ប៉ុណ្ណោះ ដែលចូលរួមនិងដេញថ្លៃយកទឹកប្រាក់ចំនួន ៨ពាន់លានរៀល ជាមួយនឹងអត្រាការប្រាក់ ៣ភាគរយក្នុង១ឆ្នាំ។
ការដេញថ្លៃ ដែលប្រព្រឹត្តទៅជារៀងរាល់ខែនេះ គឺស្ថិតក្នុងប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ដែល NBC ដាក់ឲ្យអនុវត្តចាប់តាំងពីចុងឆ្នាំ២០១៦ ដើម្បីបង្កើនការចរាចរប្រាក់រៀលក្នុងទីផ្សារ។
គួរបញ្ជាក់ថា កាលពីដេញថ្លៃលើកទី៦ខែមុន គឺគ្មានគ្រឹះស្ថានចូលរួមឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com