ពីនេះ ពីនោះ
ពេលខ្លះ អក្សរ «​ត​» អាច​បញ្ចេញ​សំឡេង​ជា​អក្សរ «​ដ​»
19, Apr 2017 , 7:30 am        
រូបភាព



​ពាក្យ​មួយចំនួន​ក្នុង​ភាសា​ខ្មែរ ដែល​សរសេរ​ជាមួយ​អក្សរ «​ត​» អាច​អាន​ជា​សំឡេង​អក្សរ «​ដ​» ក៏បាន​ដែរ​។ នេះ ជា​លក្ខណៈពិសេស​ក្នុង​ភាសា​ខ្មែរ ដែល​យើង អាច​យក​សំឡេង​អក្សរ «​ដ​» មក​ជំនួស​សំឡេង​អក្សរ «​ត​» វិញ​។

​ពាក្យ ​ដែល​សរសេរ​ជាមួយ​អក្សរ «​ត​» តែ​អាន​ជា​សំឡេង​អក្សរ «​ដ​» មានដូចជា មាតាបិតា​, តារា​, តន្ត្រី​, តិរច្ឆាន​, តិរ្ថិយ​, តំបន់​, ធម្មតា​, ប្រធានា​ធិបតី​, ធីតា​, ពិតាន​, ទេវតា​, គហបតី​, អធិបតី​, និរតី​, ប្រក្រតី​, ស្មារតី​, អតីត​, តេជះ ។​ល​។

​ប្រភព​៖ វចនានុក្រម សម្តេច ជួន ណាត​


Tag:
 ពន្យល់ពាក្យ
  តនិងដ
© រក្សាសិទ្ធិដោយ thmeythmey.com