ពីនេះ ពីនោះ
ពេលខ្លះ អក្សរ «ត» អាចបញ្ចេញសំឡេងជាអក្សរ «ដ»
×
ពាក្យមួយចំនួនក្នុងភាសាខ្មែរ ដែលសរសេរជាមួយអក្សរ «ត» អាចអានជាសំឡេងអក្សរ «ដ» ក៏បានដែរ។ នេះ ជាលក្ខណៈពិសេសក្នុងភាសាខ្មែរ ដែលយើង អាចយកសំឡេងអក្សរ «ដ» មកជំនួសសំឡេងអក្សរ «ត» វិញ។
ពាក្យ ដែលសរសេរជាមួយអក្សរ «ត» តែអានជាសំឡេងអក្សរ «ដ» មានដូចជា មាតាបិតា, តារា, តន្ត្រី, តិរច្ឆាន, តិរ្ថិយ, តំបន់, ធម្មតា, ប្រធានាធិបតី, ធីតា, ពិតាន, ទេវតា, គហបតី, អធិបតី, និរតី, ប្រក្រតី, ស្មារតី, អតីត, តេជះ ។ល។
ប្រភព៖ វចនានុក្រម សម្តេច ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com