កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​លើក​ទី​២៩៖ ម៉ាឡេស៊ី​ប្តូរ​ថ្ងៃ​បិទ​កម្មវិធី​កុំ​ឲ្យ​ជាន់​ថ្ងៃបុណ្យ Hari Raya Haji
20, Apr 2017 , 8:19 am        
រូបភាព
​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​នា​ខែសីហា​ឆ្នាំ​២០១៧​នេះ​។ បើតាម​ការ​បរិច្ឆេទ ពិធី​បិទ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ​២០១៧​នោះទេ ប៉ុន្តែ​ដោយសារ​ចំ​ថ្ងៃ​ឈប់សម្រាក​នៃ​សាសនា​អ៊ីស្លាម ក៏ត្រូវ​បាន​ប្តូរ​មក​ថ្ងៃទី​៣០​ខែសីហា​វិញ​។ នេះ​បើតាម​សារព័ត៌មាន Rappler  ចុះផ្សាយ​របស់ ថ្ងៃទី​១២ ខែសីហា​កន្លងមក​។​



​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី​២៩ នឹងធ្វើ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩​ខែសីហា នាទី​ក្រុង​គូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី និង​បិទ​បញ្ចប់​វិញ​នៅ​ថ្ងៃទី​៣១​សីហា ប៉ុន្តែ​ត្រូវបាន​ផ្លាស់ប្តូរ​កាលវិភាគ​មក​បិទ​ថ្ងៃទី​៣០​សីហា​វិញ ដោយសារ​ជាន់​ថ្ងៃ​គ្នា​ជាមួយនឹង​កម្មវិធី​បុណ្យ​សាសនា​អ៊ីស្លាម Hari Raya Haji​។​

​បើតាម​រដ្ឋមន្ត្រី​កីឡា​លោក Khairy Jamaluddin ការ​ប្រារព្ធ​ពិធី​បិទ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៣០ ខែសីហា​វិញ​ដើម្បី​ជំនួស ថ្ងៃទី​៣១ ខែសីហា ដែល​ចំ​នឹង​ថ្ងៃ​ឈប់សម្រាក​សំខាន់​សម្រាប់​ប្រជាជន​ម៉ូ​ស្លី​ម​។​



​លោក​រដ្ឋមន្ត្រី​ដរ​ដែល​បាន​ថ្លែងថា​៖«​ថ្ងៃ​បិទ​បញ្ចប់​កីឡា​ស៊ី​ហ្គេម​ត្រូវធ្វើ​នៅ​ថ្ងៃទី​៣០​សីហា​វិញ ហើយ​ថ្ងៃ​៣១​សីហា​គឺ​សម្រាប់​យើង​ប្រារព្ធ​ពិធី​សាសនា​មូស្លីម Hari Raya Haji​។ ហើយ​ការផ្លាស់ប្តូរ​នេះ​នឹងមិន​បង្កើតជា​បញ្ហា​ធំ​ណាមួយ​ដល់​ការប្រកួតប្រជែង និង​ការ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​ទាំងអស់​នោះឡើយ​»​។​

​សូម​បញ្ចាក់​ថា​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន ឬ​កីឡា​ស៊ី​ហ្គេម​នេះ​ធ្វើឡើង​រៀងរាល់​២​ឆ្នាំ​ម្តង ដោយមាន​១១​ប្រទេស​ចូលរួម រួមមាន​៖ ម៉ាឡេស៊ី កម្ពុជា វៀតណាម ថៃ មី​យ៉ាន់​ម៉ា ព្រុយ​ណេ ឥណ្ឌូនេស៊ី សិង្ហ​បុរី ហ្វីលីពីន ឡាវ និង​ទី​ម័​រ​ខាងកើត​៕


Tag:
 ​ស៊ី​ហ្គេម​
© រក្សាសិទ្ធិដោយ thmeythmey.com