ពីនេះ ពីនោះ
ស្រៈ «​េ​» អាច​អាន​ជា​ស្រៈ «​ែ​»
20, Apr 2017 , 7:30 am        
រូបភាព



​ពេលខ្លះ ស្រៈ «​េ​» ដែល​ប្រកប​ជាមួយ​អក្សរ​ដទៃ អាច​បញ្ចេញ​សំឡេង​ជា​ស្រៈ «​ែ​» វិញ​។ យើង​អាច​និយាយ​ត្រឡប់មកវិញ​ថា សំឡេង​ស្រៈ «​ែ​» អាច​យកទៅ​ជំនួស​សំឡេង​ស្រៈ «​េ​» នៅក្នុង​ពាក្យ​មួយចំនួន​។

​ពាក្យ ដែល​ប្រកប​ជាមួយ​ស្រៈ «​េ​» តែ​បែរជា​បញ្ចេញ​សំឡេង​ស្រៈ «​ែ​» មានដូចជា កេតុ​, កេណ្ឌ​, កេស​, ខេត្ត​, ចេស្តា​, ចេតិយ៍​, ចេត្រ​, បេតី​, ពេទ្យ​, សេនបទ​, សេពគប់​, សេស​, ហេតុ ។​ល​។​

​ប្រភព​៖ វចនានុក្រម សម្តេច ជួន ណាត​



Tag:
 ពន្យល់ពាក្យ
  ស្រៈ «េ និង ែ»
© រក្សាសិទ្ធិដោយ thmeythmey.com