ពីនេះ ពីនោះ
ស្រៈ «េ» អាចអានជាស្រៈ «ែ»
×
ពេលខ្លះ ស្រៈ «េ» ដែលប្រកបជាមួយអក្សរដទៃ អាចបញ្ចេញសំឡេងជាស្រៈ «ែ» វិញ។ យើងអាចនិយាយត្រឡប់មកវិញថា សំឡេងស្រៈ «ែ» អាចយកទៅជំនួសសំឡេងស្រៈ «េ» នៅក្នុងពាក្យមួយចំនួន។
ពាក្យ ដែលប្រកបជាមួយស្រៈ «េ» តែបែរជាបញ្ចេញសំឡេងស្រៈ «ែ» មានដូចជា កេតុ, កេណ្ឌ, កេស, ខេត្ត, ចេស្តា, ចេតិយ៍, ចេត្រ, បេតី, ពេទ្យ, សេនបទ, សេពគប់, សេស, ហេតុ ។ល។
ប្រភព៖ វចនានុក្រម សម្តេច ជួន ណាត
Tag:
ពន្យល់ពាក្យ
ស្រៈ «េ និង ែ»
© រក្សាសិទ្ធិដោយ thmeythmey.com