កីឡាអន្តរជាតិ
អន្តរជាតិ
សំឡេង​ថ្ងូរ​ស្ត្រី​ម្នាក់​ពេល​រួមភេទ រំខាន​ដល់​ការប្រកួត​កីឡា​វាយ​កូន​បាល់​មួយ​នៅ​អាមេរិក​
20, Apr 2017 , 4:00 pm        
រូបភាព
​សំឡេង​ថ្ងូរ​របស់​ស្ត្រី​ម្នាក់​ដែល​កំពុង​រួម​ភេ​ព​ស្របពេល​មានការ​ប្រកួត​វាយ​កូន​បាល់​មួយ​ដែល​ស្ថិតក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ទស្សនាការ​ប្រកួត​នេះ និង​រំខាន​ដល់​កីឡាករ​ទាំងពីរ​ខណៈ​កំពុងតែ​ប្រកួត​ដណ្តើមពាន​រង្វាន់ Sarasota Open​។​



​នា​ការប្រកួត​កីឡា​វាយ​កូន​បាល់​ពានរង្វាន់ Sarasota Open រវាង​កីឡាករ Frances Tiafoe និង Mitchell Krueger នៅក្នុង Florida កាលពី​ថ្ងៃទី​១៨ ខែមេសា​កន្លងទៅ គេ​បានលឺ​សំឡេង​រំខាន​របស់​ស្ត្រី​ដែល​កំពុង​រួមភេទ​ចេញពីផ្ទះ​ល្វែង​នៅក្បែរ​តារាង​ប្រកួត​នោះ​។ សំឡេង​ថ្ងូរ​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​អស់សំណើច​សម្រាប់​ទស្សនិកជន​ដែល​កំពុង​ទស្សនា​នៅ​ទីនោះ និង​តាម​កញ្ចក់​ទូរ​ស្សន៍​ផងដែរ​។​

​សំឡេង​ថ្ងូរ​របស់​ស្ត្រី​ម្នាក់​នោះ​ក៏បាន​រំខាន​ដល់​អារម្មណ៍​របស់​កីឡាករ Tiafoe ផងដែរ​ហើយ​កីឡាករ​សញ្ជាតិ​អាមេរិក​រូបនេះ​បាន​ស្រែក​ទាំងមុខ​ញញឹម​តប​នឹង​សំឡេង​នេះ​វិញ​ថា "It can't be that good!"៕

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​



Tag:
 វាយ​កូន​បាល់
© រក្សាសិទ្ធិដោយ thmeythmey.com