កីឡាជាតិ
ជាតិ
MMA៖ អ្នកលេងគុនខ្មែរចម្រុះ ចាន់ រតនា ប៉ះអ្នកលេងគុនចម្រុះចិន Xie Bin នៅហ្វីលីពីន
× អ្នកលេងគុនខ្មែរចម្រុះ ចាន់ រតនា និងបង្ហាញវត្តមានជាថ្មីក្នុងសង្វៀនវាយដាក់ទ្រុង(MMA)ក្នុងព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ សម្រាប់ការបង្ហាញខ្លួនជាថ្មីនេះ ចាន់ រតនា ត្រូវតទល់ជាមួយអ្នកលេងគុនចម្រុះមកពីប្រទេសចិន Xie Bin។
ក្រោយអវត្តមានអស់រយៈពេលជាងកន្លះឆ្នាំនៅលើសង្វៀនអ្នកលេងគុនខ្មែរចម្រុះ ចាន់ រតនា នឹងបង្ហាញវត្តមានលើសង្វៀនដាក់ទ្រុងសារជាថ្មីនាថ្ងៃទី២១ ខែមេសា ក្នុងព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល ប្រទេសហ្វីលពីន។ សម្រាប់ការបង្ហាញខ្លួនជាថ្មីនេះ ចាន់ រតនា ត្រូវតទល់ជាមួយអ្នកលេងគុនចម្រុះចិន Xie Bin។
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅ អ្នកលេងគុនយុទ្ធគុនចម្រុះ ចាន់ រតនា បានប្រកួតចាញ់អ្នកលេងគុនចម្រុះចិន Ma Hoa Bin ដោយពិន្ទុលើប្រភេទទម្ងន់៦១,២គីឡូក្រាមក្នុងព្រឹត្តិការណ៍ ONE: Heroes of the World លើសង្វៀនដាក់ទ្រុង Cotai Arena នៅទីក្រុងម៉ាកាវប្រទេសចិន។
គួរបញ្ជាក់ថា កីឡាករ ចាន់ រតនា ធ្លាប់ឆ្លងការប្រកួតវាយដាក់ទ្រុងបាន៦លើក ក្នុងនោះឈ្នះ៤លើក និងចាញ់២លើក។ លើសពីនេះ អ្នកលេងយុទ្ធគុនខ្មែរចម្រុះរូបនេះ ធ្លាប់ចេញទៅហ្វឹកហាត់ជំនាញកីឡា MMA នៅក្លិបមួយក្នុងប្រទេសថៃអស់រយៈពេលជាច្រើនខែទៀតផង៕
Tag:
ប្រដាល់
ចាន់ រតនា
ONE: Kings of Destiny
© រក្សាសិទ្ធិដោយ thmeythmey.com