កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Monaco, At.Madrid, Real Madrid និង Juventus អ៊ុត​មើល​លទ្ធផល​ចាប់ឆ្នោត​នា​ល្ងាច​នេះ​
21, Apr 2017 , 8:59 am        
រូបភាព
​ក្លិប​កីឡាបាល់ទាត់​នៃ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga មាន​វត្ត​មាននៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Champions League ស្ទើ​គ្រប់​រដូវ​កាល​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ នៅ​រដូវ​កាល​នេះ Real Madrid, Atletico Madrid ត្រូវ​រួម​ដំណើរ​ជាមួយ​ក្លិប​អ៊ីតាលី Juventus និង​ក្លិប​បារាំង Monaco នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ការចាប់​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅនា​វេលា​ម៉ោង​៥​ល្ងាច [​ម៉ោង​នៅ​កម្ពុជា​] ថ្ងៃ​សុក្រ ទី​២១ ខែមេសា នេះ​។​



​ក្រុម​មកពី​អេ​ស្ប៉ា​ញ​ពីរ Real Madrid និង Atletico Madrid រួមជាមួយ​នឹង ក្រុម​មកពី​ក្របខណ្ឌ​អ៊ីតាលី​សេរី​A Juventus និង Manaco មកពី​ក្របខណ្ឌ​កំពូល​បារាំង បាន​ឈាន​មកកាន់​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​នៃ​ពាន​កំពូល​ទ្វីបអឺរ៉ុប Champions League សម្រាប់​រដូវ​កាល​នេះ​។ ក្នុងចំណោម​ក្រុម​មកពី​លី​ក​ល្បីៗ​នៅ​តំបន់​អឺរ៉ុប គេ​ឃើញ​ក្រុម​មកពី​លី​ក​កំពូល​អេ​ស្ប៉ា​ញ​រួមមាន Real Madrid, Atletico Madrid និង​Barcelona គឺ​តែងតែ​ឡើងមក​ដល់​វគ្គ​នេះ​ស្ទើ​គ្រប់​រដូវ​កាល​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។

​សម្រាប់​៤​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​អឺរ៉ុប​នេះ ម្ចាស់​ជើងឯក​ចាស់ Real Madrid ធ្លាប់​ឈ្នះ​ពាន​នេះ​ច្រើនជាងគេ​រហូតដល់​ទៅ​១១​ដង ខណៈ Juventus ២​ដង AS Monaco ១​ដង ចំណែក Atletico Madrid ធ្លាប់​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បី​លើក ដោយ​កាលពី​ឆ្នាំមុន​ពួកគេ​បាន​ខក​ឱកាស​លើក​ពាន ដោយ​ចាញ់ Real Madrid ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​សម្រេចសេចក្តី​។​

​ក្រុម​ទាំង​៤​ខាងលើ នឹងត្រូវ​ជួបគ្នា​ក្នុង​វគ្គ​នេះ​ក្រោយ​ការចាប់​ឆ្នោត​ម្តងទៀត​នៅ​ថ្ងៃ​សុក្រ ទី​២១ ខែមេសា ស្អែក​នេះ​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប ដែល​ស្ថិតនៅ​ទីក្រុង Nyon ប្រទេស​ស្វី​ស វេលា​ម៉ោង​៥​ល្ងាច [​ម៉ោង​នៅ​កម្ពុជា​]​។​



​ការប្រកួត​ជើង​ទីមួយ​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២ និង​ទី​៣ ខែឧសភា ហើយ​ជើង​ទី​ពីរ ដំណើរការ​នៅ​ថ្ងៃទី​៩ និង​ទី​១០ ខែឧសភា​។ ក្រុម​ដែលមាន​ប្រៀប​ទាំងពីរ​ជើង នឹង​ទទួលបាន​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​៣ ខែមិថុនា នៅ​កីឡដ្ឋាន Millennium Stadium ក្រុង Cardiff ប្រទេស​វេ​លស៍​៕


Tag:
 បាល់ទាត់​
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com