កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន៖ សម្តេច ស ខេង ព្រម​ធ្វើ​ជា​ប្រធាន​សហព័ន្ធកីឡា​ប៊ូលប៉េតង់កម្ពុជា
20, Apr 2017 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
នាពិធីអបអរសាទរ កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ដែល​បណ្តើម​បាន​មេដាយ​មាស​ពិភពលោកពី​ទីក្រុង Ghent ប្រទេសបែលហ្ស៊ិក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ឲ្យ​ដឹងថា សម្តេចឧបនាយក​រដ្ឋមន្ត្រី ស ខេង បានយល់​ព្រម​ធ្វើ​ជាប្រធាន​កីឡា​ប៊ូល-ប៉េតង់កម្ពុជា ជំនួស សម្តេច សុខ អាន ដែលបានទទួល​មរណភាពកាលពី​ថ្មីៗ​កន្លងមកនេះ។



ថ្លែងនៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃទី​២០ ខែមេសា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹកពី​អនុស្សាវរីយ៍​ដែល​សម្តេច សុខ អាន ប្រឹង​ប្រែង​ក្នុងការ​លើក​វិស័យ​កីឡា​ប៊ូល-ប៉េតង់កម្ពុជា។ សម្តេច ហ៊ុន សែន ថា សម្តេច សុខ អាន ចូល​ចិត្ត​កីឡា​ប្រភេទនេះ​ខ្លាំងណាស់ ហើយគាត់​តែងតែ​រាយការណ៍​លទ្ធផល​ ទាក់ទង​នឹងកីឡា​នេះ​ជូន​សម្តេច៕



Tag:
 ប៉េតង់
  អ៊ុក ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com