អត្ថបទពាណិជ្ជកម្ម
វគ្គបណ្តុះបណ្តាល បង្កើត និងរៀបចំគំនិតដើម្បីសរសេរសៀវភៅអោយបានល្អ
× ពលរដ្ឋជាច្រើន មិនថា ពលរដ្ឋខ្មែរ ឬជនបរទេសទេ តែងតែមានគំនិតចង់ចងក្រងឯកសារ, ចង់សរសេរសៀវភៅប្រវត្តិសាស្ត្រ, សៀវភៅប្រលោមលោកមនោ សញ្ចេតនា, សៀវភៅជីវព័ត៌មាន, ឬចង់តាក់តែងជាសំណេរក្នុងទម្រង់ផ្សេងៗគ្នាទុកជាអនុស្សាវរីយ៍ ឬដើម្បីចែក រំលែកចំណេះដឹងទៅយុវជនជំនាន់ក្រោយ។ តែនៅពេលពួកគេចាប់ប៉ាកកា យកមកសរសេរទើបពួកគេគិតថា កិច្ចការសរសេរ គឺជារឿងលំបាក។
គិត និងនិយាយ ស្រួលជាងការសរសេរ។ តើធ្វើដូចម្តេចដើម្បីបង្កើតគំនិត និងរៀបចំគំនិតដើម្បីសរសេរសៀវភៅ? តើបង្កើតគម្រោងសរសេរយ៉ាងដូចម្តេច? តើបង្កើតតួអង្គក្នុងសៀវភៅយ៉ាងដូម្តេច? តើបែងចែកគំនិតពីវគ្គមួយទៅវគ្គមួយយ៉ាងដូចម្តេច? តើស្រមើស្រមៃយ៉ាងដូម្តេចដើម្បីបង្កើតជាសាច់រឿង? តើត្រូវធ្វើដូចម្តេចដើម្បីជំរុញទឹកចិត្តស្រមើស្រមៃឲ្យមានជាប់ជានិរន្តរ៍? ប្រសិនបើយើងចង់សរសេរសៀវភៅជីវព័ត៌មានពីនរណាម្នាក់ តើយើងសម្ភាសយ៉ាងដូចម្តេច(ខុសពីសម្ភាសរបៀបសារព័ត៌មាន)?
លោក Pierre Gillette, ជនជាតិបារាំង, អ្នកកាសែតជើងចាស់ជាង៣០ឆ្នាំ និងជាអ្នកនិពន្ធសៀវភៅច្រើនក្បាល និងលោក ពៅ សុខ ជនជាតិខ្មែរ និងជាអ្នកនិពន្ធវ័យក្មេងនឹងត្រៀមខ្លួនឆ្លើយទៅនឹងសំណួរខាងលើ។
បន្ថែមពីលើនេះទៅទៀត លោកទាំងពីរនាក់ នឹងចែករំលែកចំណេះដឹងពីរបៀបសរសេរសៀវភៅទៅកាន់លោកអ្នកយ៉ាងលម្អិតនៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេល៤ម៉ោងកន្លះ នៅ ថ្ងៃសៅរ៍ទី០៦ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ពីម៉ោង៨ព្រឹកដល់ម៉ោង១១ព្រឹក៖ ៤០ រូបមន្តដើម្បីសរសេរសៀវភៅ ដោយលោក Pierre Gillette។
ពីម៉ោង១១ដល់ម៉ោង១២កន្លះ៖ របៀបនិពន្ធប្រលោមលោក ឬរបៀបនិពន្ធរឿងខ្លី, បទបង្ហាញដោយលោក លោក ពៅ សុខ។
ព័ត៌មានបន្ថែម និងទំនាក់ទំនងចុះឈ្មោះចូលរៀនតាមរយៈទូរសព្ទលេខ 015-414-777
ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៧។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com