ជាតិ
សេដ្ឋកិច្ច
កំពង់ផែ​ក្រុងព្រះសីហនុ ចាប់ផ្ដើម​កម្មវិធី​បោះផ្សាយ​ភាគហ៊ុន​របស់ខ្លួន ចាប់ពី​ថ្ងៃទី​២៥​ខែ​នេះ​
21, Apr 2017 , 9:12 am         3817
រូបភាព
​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (SAP) ដែលជា​ក្រុមហ៊ុន​រដ្ឋ​ថ្មី​មួយទៀត​ឈាន​ជើង​ចូល​ទីផ្សារ​មូល​ប​ត្រ នឹងធ្វើ Roadshow (​ការបង្ហាញ​ព័ត៌មាន​អំពី​ក្រុមហ៊ុន​) នៅ​ថ្ងៃទី​២៥ ខែមេសា​ឆ្នាំនេះ​។ ជាមួយគ្នានេះ កម្មវិធី​ប៊ុ​ក​បៀ​ល​ឌី​ង (​ការ​ស្ទាបស្ទង់​តម្លៃ​ភាគហ៊ុន​) នឹងត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៥ ខែមេសា ដល់​ថ្ងៃទី​២​ខែឧសភា​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រុមហ៊ុន​។​


​កម្មវិធី​រ៉ូ​ដ​សូ និង​ប៊ុ​ក​បៀ​ល​ឌី​ង គឺជា​ដំណាក់កាល​ដំបូង​នៃ​ដំណើរការ​បោះផ្សាយ​លក់​មូ​លប​ត្រ មុននឹង​ក្រុមហ៊ុន​ចាប់ផ្ដើម​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​លើកដំបូង (IPO) ។

​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ទី​៣ ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បន្ទាប់ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ  និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។ ហើយ​ក្រៅពីនេះ រួមមាន​ក្រុមហ៊ុន​ឯកជន​ពីរ​ទៀត​គឺ ក្រុមហ៊ុនកាត់ដេរ​តៃវ៉ាន់ Grand Twins International និង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​បាន​បោះ​លក់​ភាគហ៊ុន ក្នុងពេល​កន្លង​៕

Tag:
 ភាគហ៊ុន​
  sap
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង