ជាតិ
សេដ្ឋកិច្ច
កំពង់ផែក្រុងព្រះសីហនុ ចាប់ផ្ដើមកម្មវិធីបោះផ្សាយភាគហ៊ុនរបស់ខ្លួន ចាប់ពីថ្ងៃទី២៥ខែនេះ
× កំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) ដែលជាក្រុមហ៊ុនរដ្ឋថ្មីមួយទៀតឈានជើងចូលទីផ្សារមូលបត្រ នឹងធ្វើ Roadshow (ការបង្ហាញព័ត៌មានអំពីក្រុមហ៊ុន) នៅថ្ងៃទី២៥ ខែមេសាឆ្នាំនេះ។ ជាមួយគ្នានេះ កម្មវិធីប៊ុកបៀលឌីង (ការស្ទាបស្ទង់តម្លៃភាគហ៊ុន) នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២ខែឧសភាឆ្នាំនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន។
កម្មវិធីរ៉ូដសូ និងប៊ុកបៀលឌីង គឺជាដំណាក់កាលដំបូងនៃដំណើរការបោះផ្សាយលក់មូលបត្រ មុននឹងក្រុមហ៊ុនចាប់ផ្ដើមបោះផ្សាយលក់មូលបត្រជាលើកដំបូង (IPO) ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាសហគ្រាសគ្រប់គ្រងដោយរដ្ឋទី៣ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តភ្នំពេញ។ ហើយក្រៅពីនេះ រួមមានក្រុមហ៊ុនឯកជនពីរទៀតគឺ ក្រុមហ៊ុនកាត់ដេរតៃវ៉ាន់ Grand Twins International និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានបោះលក់ភាគហ៊ុន ក្នុងពេលកន្លង៕
© រក្សាសិទ្ធិដោយ thmeythmey.com