រថយន្ត
អត្ថបទពាណិជ្ជកម្ម
៦ ចំនុច​ដែល​អ្នក​គួរ​ពិចារណា មុន​ទិញ​រថយន្ត​ប្រភេទ SUVs
21, Apr 2017 , 10:36 am         2172
រូបភាព
​ជាទូទៅ មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​មួយគ្រឿង​វា​ពិតជា​មិន​ងាយស្រួល​នោះទេ​។ ជាក់ស្ដែង ទីផ្សារ​រថយន្ត​បច្ចុប្បន្ន​មានការ​រីកចម្រើន​និង​មាន​រថយន្ត​ច្រើន​ម៉ាក​ច្រើន​ប្រភេទ ធ្វើ​ឲ្យ​អតិថិជន​មាន​ជម្រើស​កាន់តែច្រើន ប៉ុន្តែ​វា​ក៏​អាចធ្វើ​ឲ្យ​អ្នក​ពិបាក​សម្រេចចិត្ត​គួរ​ជ្រើស​យក​រថយន្ត​ណាមួយ​ដែល​សាក​សម​នឹង​តម្រូវការ​របស់​អ្នក​ដែរ​។ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​រថយន្ត​ដែល​អាចជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នក អ្នក​គួរតែ​ជ្រើស​យក​រថយន្ត​ប្រភេទ SUVs​។​-

​បច្ចុប្បន្ន មនុស្ស​ភាគច្រើន​យល់ឃើញថា​រថយន្ត​ប្រភេទ SUVs ផ្ដល់​អត្ថប្រយោជន៍​ច្រើនជាង​រថយន្ត​ប្រភេទ Sedan​។ ជាការ​ពិតណាស់ រថយន្ត​ប្រភេទ SUVs បាន​វ៉ា​ដាច់​រថយន្ត​ខ្នាត​មធ្យម​ក្នុង​ទីផ្សារ​រថយន្ត​ពិភពលោក ដោយ​ការ​លក់បាន​រំពឹងថា​នឹង​កើនឡើង​ដល់ ៤២ លាន​គ្រឿង​នៅ​ឆ្នាំ ២០៣១​។​

​ខាងក្រោម​នេះ​គឺជា​សំណួរ​គន្លឹះ​៦​ចំនុច ដើម្បី​ផ្ដល់​ជា​ជំនួយ​ក្នុងការ​ជ្រើសរើស​រថយន្ត​SUV​ដែល​អ្នក​ចង់បាន​៖

១, ហេតុអ្វី​ខ្ញុំ​គួរ​ជ្រើស​យក​រថយន្ត​ប្រភេទ SUV?
​អតិថិជន​ភាគច្រើន​យល់ឃើញថា​ក្រៅពី​រថយន្ត​ធន់​តូច រថយន្ត​ប្រភេទ SUVs ក៏​អាច​ផ្ដល់នូវ​តម្លៃ​សមរម្យ សមត្ថភាព​ខ្ពស់ និង​អាច​នូវ​ផ្ដល់​បទពិសោធន៍​ក្នុងការ​បើកបរ​ប្រកបដោយ​ភាពសប្បាយ​រីករាយ មិន​ខុសពី​រថយន្ត​ប្រភេទ​Sedan នោះទេ​។ រថយន្ត SUVs ក៏​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត រួមមាន​ទីតាំង​បើកបរ​ខ្ពស់ជាង​មុន ផ្តល់​ការងាយស្រួល​ក្នុង​ការមើល​ចរាចរណ៍​ខាងមុខ និង​កន្លែង​ផ្ទុក​ឥ​វ៉ាន់​ធំ​ទូលាយ​។​



​ជាការ​ពិតណាស់ រថយន្ត SUVs មាន​ច្រើន​ប្រភេទ​ផលិត​ទៅតាម​តម្រូវការ​របស់​អតិថិជន​។ ក្រុមហ៊ុន Ford បានចាប់ផ្តើម​ផលិត​រថយន្ត SUVs ជាង​៥០​ឆ្នាំ​មកហើយ រួមមាន​រថយន្ត SUVs គ្រប់​ប្រភេទ ដែល​រថយន្ត​នីមួយៗ​ត្រូវបាន​ផលិត​ស្របទៅនឹង​តម្រូវការ​របស់​អតិថិជន​។ ក្រុម​ផលិត​រថយន្ត Ford បាន​ឲ្យ​ដឹងថា រថយន្ត SUVs មិនមែន​គ្រាន់តែ​ជា​រថយន្ត​ធម្មតា​នោះ គឺ​វា​បាន​ភា្ជ​ប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ឆ្លាត​លើសគេ ផ្ដល់នូវ​បទពិសោធន៍​បើកបរ​ដ៏​សប្បាយរីករាយ​។​

២, តើ​រថយន្ត​ចំនួន​ប៉ុន្មាន​កៅអី​ដែល​ខ្ញុំ​ត្រូវការ​?
​សូម​ធ្វើកា​របៀប​ធៀប​តម្រូវការ​ចំនួន​កៅអី​រថយន្ត​នេះ ទៅនឹង​ការផ្ទុក​សំភារៈ​ដ៏​ឆ្លាត​វៃ​។  ពេលខ្លះ​អ្នក​មិន​ចង់​ឈឺក្បាល​រឿង​វ៉ា​លីដា​ក់​ឥ​វ៉ាន់​ពេញ ហើយ​ត្រូវដាក់​ឥ​វ៉ាន់​ទាំងនោះ​ញាត់​ចូលគ្នា​សំពីងសំពោង​ជាប់​ខ្លួន ដើម្បី​ធ្វើដំណើរ​កំសាន្ត​នោះឡើយ ដូចនេះ អ្នកត្រូវការ​រថយន្ត ដែល​អាចបំពេញ​នូវ​តម្រូវការ​ទាំងអស់​នេះ​បាន ហើយ​អ្នក​ក៏​មិន​ចង់​ចំណាយលុយ​បន្ថែម​ក្នុង​ការទិញ​វ៉ា​លី ឬ ឈ្នួល​ក្នុង​ការពង្រីក​ទីតាំង ឬ កៅអី​បន្ថែម​នោះឡើយ​។ ហើយ​ម្យ៉ាងទៀត ប្រសិនបើ​អ្នកធ្វើដំណើរ​ភាគ​ច្រើនតែ​ក្នុង​ទីក្រុង និង​គ្មាន​កូនតូច​នោះទេ អ្នក​អាច​ជ្រើស​យក​រថយន្ត SUVs ធន់​កណ្ដាល​ដូចជា​រថយន្ត Ford Ecosport ជាដើម ព្រោះ​វា​មាន​រាង​តូច​ល្មម​ល្អ​បំផុត​សម្រាប់​ការធ្វើដំណើរ​ក្នុង​ទីក្រុង​ដែលមាន​ការកកស្ទះ​ចរាចរណ៍ និង​ចង្អៀត​។ មិនតែប៉ុណ្ណោះ​រថយន្ត Ford Ecosport ក៏មាន​កន្លែង​ផ្ទុក​ឥ​វ៉ាន់​ធំ​ទូលាយ​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​សប្ដាហ៍​ផងដែរ​។​
 
៣, តើ​អ្នកមាន​ផែនការ​ធ្វើដំណើរ​កំសាន្ត​ឆ្ងាយ ក្នង​ស្ថានភាព​ផ្លូវ​លំបាក​ឬទេ​?

​មនុស្ស​ម្នាក់ៗ​តែងតែ​មានបំណង​សាកល្បង​ធ្វើដំណើរ​បែប​លក្ខណៈ​ផ្សងព្រេង​ដូចជា​ការបើកបរ​នៅលើ​វាល​ខ្សាច់ ឬ​ធ្វើដំណើរ​ទៅ​ទី​ឆ្ងាយ​ដាច់ស្រយាល​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់បាន​សាកល្បង​ហើយ​ឬ​នៅ​? ចំនុច​ដែល​ធ្វើ​ឲ្យ​រថយន្ត​SUVs កាន់​លេចធ្លោ​នោះ​គឺ​អ្នក​អាច​បើកបរ​នៅលើ​ផ្លូវ​ដែលមាន​ឧបសគ្គ​ច្រើន​ដោយ​គា្មន​ការ​ព្រួយ​បារ​ម្មណ៍​។ ប៉ុន្តែ​រថយន្ត​ប្រភេទ SUVs ផ្សេងគ្នា​មាន​សមត្ថភាព​ខុសគ្នា ហើយ​អ្នក​ត្រូវធ្វើ​ការជ្រើសរើស​រថយន្ត​ណាមួយ​ដែល​សមស្រប​នឹង​តម្រូវការ​របស់​អ្នក​។​



​បើសិនជា​អ្នករស់នៅ​ក្នុង​ទីក្រុង​ដូចជា​ទីក្រុង​ភ្នំពេញ នៅ​រដូវភ្លៀង​អ្នកបើកបរ​តែងតែ​ជួប​ផលវិបាក​ព្រោះ​ទឹក​លិច​ផ្លូវ ក៏ប៉ុន្តែ​ទាំងនេះ​ពុំមែន​ជា​បញ្ហា​នោះទេ​សម្រាប់​ពពួក​រថយន្ត SUVs   ដោយសារ​វា​មាន​បាត​ខ្ពស់​ពី​ដី អាច​បើក​កាត់​ទឹកបាន​យ៉ាង​ងាយស្រួល ក្នុងនោះ​រួមមាន​រថយន្ត Ford Ecosoport និង Ford Everest  ជាដើម អាច​បើក​កាត់ទឹក​មាន​ជម្រៅ​រហូតដល់​ទៅ 800mm​។​
 
៤, តើ​បច្ចេកវិទ្យា​ពិត​ជាមាន​សារៈសំខាន់​សំរាប់​ជីវភាព​រស់នៅ​របស់​អ្នក​ឬទេ​?
​សព្វថ្ងៃ ជុំវិញខ្លួន​យើង​ពោ​ពេញ​ដោយ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​។ ចំពោះ​អ្នក​ដែល​និយម​ប្រើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច អ្នក​គួរ​ជ្រើសរើស​រថយន្ត SUVs ធន់​កណ្តាល ព្រោះ​រថយន្ត​ប្រភេទ​នេះ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត មានដូចជា អេក្រង់ Touchscreen រស់​រវើក ប្រព័ន្ធ Bluetooth និង ប្រព័ន្ធ GPS ដែល​បញ្ជា​ដោយ​សម្លេង​ផងដែរ​។​



៥, ការ​សន្សំសំចៃ​ប្រេង​
​តើ​អ្នកណា​មិន​ចង់បាន​រថយន្ត​ដែល​ស៊ីប្រេង​តិច​។ ដោយសារ​តែមាន​ភាព​រី​ក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា រថយន្ត​ប្រភេទ SUVs ជំនាន់​ថ្មី​ក​កាន់តែ​សន្សំសំចៃ​ប្រេង​ជាង​រថយន្ត​ដទៃ​។ ដូចនេះ មុន​សម្រេចចិត្ត​ទិញ​រថយន្ត អ្នក​ត្រូវតែ​ប្រាកដថា រថយន្ត​ដែល​អ្នក​ពេញចិត្ត និង​កំពុង​ជ្រើសរើស​នេះ មាន​ម៉ាស៊ីន​ដែល​ស៊ីប្រេង​តិច និង​ការ​រចនា​ម៉ូថ​បែប Aerodynamic ។​

៦, តើ​ខ្ញុំ​គួរ​ទិញ​រថយន្ត​SUV ក្នុងតម្លៃ​ប៉ុន្មាន​
​នេះ​គឺជា​ការសម្រេចចិត្ត​រប​ស់​អ្នក​។ ក្រុមហ៊ុន Ford បាន​ឆ្លើយតប​ទៅគ្រប់​តម្រូវការ​របស់​អតិថិជន ជាមួយនឹង​រថយន្ត SUVs គ្រប់​ធន់ គ្រប់​ប្រភេទ ដែល​អតិថិជន​ចង់បាន​ទៅតាម​កម្រិត​សមត្ថភាព និង​ថវិកា​ដែល​លោក​អ្នកមាន​។ ក្រៅពីនេះ យើង​ក៏មាន​សេវាកម្ម​បង់​រលោះ​ផងដែរ ដែល​ផ្តល់​ភាព​ស្រួល​សម្រាប់​អត​ថិ​ជន​ដែលមាន​ថវិកា​មិន​គ្រប់ ក៏​អាច​បង់​រំ​លោះ​ហើយ​ទិញយក​រថយន្ត​ថ្មី​យកទៅ​ប្រើប្រាស់​បាន​ផងដែរ​។



( អត្ថបទ​ពាណិជ្ជកម្ម )
 
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev123next