ជាតិ
នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ
× ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ មេសា ខាងមុខ ដើម្បីរំឮកអនុស្សាវរីយលើកទី៥០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូ នឹងក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ លោក ង្វៀង សួនហ្វុក ក៏នឹងចូលជួបពិភាក្សា ទ្វេរភាគីដោយឡែកជាមួយប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ , ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្រៅពីនេះនាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃ ទេព វង្ស ផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ក៏សម្ពោធស្ពានតភ្ជាប់ជ្រៃធំ ខេត្តកណ្ដាល និងឡុងប៊ិញ ខេត្តអាងយ៉ាង ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ មេសា៕
© រក្សាសិទ្ធិដោយ thmeythmey.com