ជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ
21, Apr 2017 , 10:43 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​វៀតណាម នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ មេសា ខាងមុខ ដើម្បី​រំ​ឮ​ក​អនុស្សាវរីយ​លើក​ទី​៥០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀតណាម​។​



​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម និង​គណៈប្រតិភូ នឹង​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង​។ លោក ង្វៀង សួន​ហ្វុ​ក ក៏​នឹង​ចូលជួប​ពិភាក្សា ទ្វេរ​ភាគី​ដោយឡែក​ជាមួយ​ប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ , ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ក្រៅពីនេះ​នាយករដ្ឋមន្ត្រី​វៀតណាម ក៏​នឹង​ចូល​ក្រាបថ្វាយបង្គំ​សម្ដេច​ព្រះសង្ឃ ទេព វង្ស ផងដែរ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម ក៏​សម្ពោធ​ស្ពាន​ត​ភ្ជាប់​ជ្រៃ​ធំ ខេត្តកណ្ដាល និង​ឡុង​ប៊ិ​ញ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ មេសា​៕


Tag:
 ​វៀតណាម​
 ​ កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com