អត្ថបទពាណិជ្ជកម្ម
គម្រោង​«​ចិត្ត​ដូចគ្នា​» បើក​ការប្រកួតប្រជែង​គម្រោង​
21, Apr 2017 , 12:15 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​គម្រោង «​ចិត្ត​ដូចគ្នា​» ឬ “ONE HEART” គឺជា​គម្រោង​មួយ​ដែលមាន​ការចូលរួម​ផ្ដួចផ្ដើម​គំនិត  និង​រៀបចំ​ដោយ​ក្រុមយុវជន​ចិត្ត​ដូចគ្នា និង​ក្រុមយុវជន You & I ។ ក្រោយពី​គម្រោង​ទី​១ ក្រោម​ប្រធានបទ “​រត់​ដើម្បី​មនុស្សធម៌​” បាន​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន និង​ជោគជ័យ​រួចមក ក្រុមការងារ​គម្រោង  «​ចិត្ត​ដូចគ្នា​»  នឹង​រៀបចំ​កម្មវិធី​មួយទៀត ក្រោម​ប្រធានបទ “​ដើម្បី​សង្គមជាតិ​-​យើង​អាច​ធ្វើបាន​”​។​
 
​នេះ​ជា​កម្មវិធី​បែប​ប្រកួតប្រជែង​គម្រោង តាមរយៈ​ការបង្កើត និង​អនុវត្ត​គម្រោង ដែល​កម្មវិធី​នេះ​មាន​គោលបំណង​ផ្តល់ឱកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​នៅតាម​គ្រឹះស្ថាន​អប់រំ​នានា អាច​បញ្ច​ញ​ទេពកោសល្យ និង​គំនិត​ច្នៃប្រឌិត​ផ្សេងៗ ជាពិសេស​ការរៀន​ធ្វើកា​រងារ​ជា​ក្រុម ដើម្បី​ជួយ​សង្គមជាតិ​។ យុវជន​ដែល​ចូលរួម មានឱកាស​ទទួលបាន​ការបណ្តុះបណ្តាល​ផ្សេងៗ ទាក់ទង​នឹង​ការគ្រប់គ្រង​គម្រោង ការកសាង​ក្រុមការងារ វិធីសាស្ត្រ​ក្នុងការ​ទំនាក់​ទំនងជា​មួយ​សាធារណៈ និង​ចំណេះដឹង​ផ្សេងៗ​ទៀត សម្រាប់​ការបណ្តុះ​ស្មារតី និង​ចំណេះដឹង​។ 
 
​នេះ​គឺជា​ឱកាស​របស់​យុវជន ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​សង្គម តាមរយៈ​គម្រោង​របស់​ខ្លួន និង​រៀនសូត្រ​បន្ថែម​លើ​ការធ្វើការងារ​ជា​ក្រុម​។​
 
​សូម​មក​ទទួល​ពាក្យសុំ​ចូលរួម​ប្រកួត នៅ​ទីស្នាក់ការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលមាន​អាស័យដ្ឋាន​ផ្ទះ​លេខ​២៤ ផ្លូវ​២២៨ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២០ មេសា តទៅ​។ កាលបរិច្ឆេទ​ផុតកំណត់​ទទួល​ពាក្យ ត្រឹម​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥​ល្ងាច​។ ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖ 
​ទូរស័ព្ទ​លេខ​: 023 21 40 20 / 096 58 16 400
FB Page: @oneheartcambodia

​អត្ថបទ​ពាណិជ្ជកម្ម​

 


 
 



Tag:
 one heart
© រក្សាសិទ្ធិដោយ thmeythmey.com