អត្ថបទពាណិជ្ជកម្ម
គម្រោង«ចិត្តដូចគ្នា» បើកការប្រកួតប្រជែងគម្រោង
×
គម្រោង «ចិត្តដូចគ្នា» ឬ “ONE HEART” គឺជាគម្រោងមួយដែលមានការចូលរួមផ្ដួចផ្ដើមគំនិត និងរៀបចំដោយក្រុមយុវជនចិត្តដូចគ្នា និងក្រុមយុវជន You & I ។ ក្រោយពីគម្រោងទី១ ក្រោមប្រធានបទ “រត់ដើម្បីមនុស្សធម៌” បានប្រព្រឹត្តទៅបានយ៉ាងរលូន និងជោគជ័យរួចមក ក្រុមការងារគម្រោង «ចិត្តដូចគ្នា» នឹងរៀបចំកម្មវិធីមួយទៀត ក្រោមប្រធានបទ “ដើម្បីសង្គមជាតិ-យើងអាចធ្វើបាន”។
នេះជាកម្មវិធីបែបប្រកួតប្រជែងគម្រោង តាមរយៈការបង្កើត និងអនុវត្តគម្រោង ដែលកម្មវិធីនេះមានគោលបំណងផ្តល់ឱកាសដល់និស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានា អាចបញ្ចញទេពកោសល្យ និងគំនិតច្នៃប្រឌិតផ្សេងៗ ជាពិសេសការរៀនធ្វើការងារជាក្រុម ដើម្បីជួយសង្គមជាតិ។ យុវជនដែលចូលរួម មានឱកាសទទួលបានការបណ្តុះបណ្តាលផ្សេងៗ ទាក់ទងនឹងការគ្រប់គ្រងគម្រោង ការកសាងក្រុមការងារ វិធីសាស្ត្រក្នុងការទំនាក់ទំនងជាមួយសាធារណៈ និងចំណេះដឹងផ្សេងៗទៀត សម្រាប់ការបណ្តុះស្មារតី និងចំណេះដឹង។
នេះគឺជាឱកាសរបស់យុវជន ដើម្បីចូលរួមចំណែកជួយដល់សង្គម តាមរយៈគម្រោងរបស់ខ្លួន និងរៀនសូត្របន្ថែមលើការធ្វើការងារជាក្រុម។
សូមមកទទួលពាក្យសុំចូលរួមប្រកួត នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានអាស័យដ្ឋានផ្ទះលេខ២៤ ផ្លូវ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ មេសា តទៅ។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ ត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ទូរស័ព្ទលេខ: 023 21 40 20 / 096 58 16 400
FB Page: @oneheartcambodia
អត្ថបទពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com