ព័ត៍មានសុខភាព
អា​លែ​ក​ស៊ី ឬ​រលាក​ច្រមុះ អាច​បណ្តាលមកពី​ផ្សែង​ពុល និង​ធូលី​ដី​
21, Apr 2017 , 6:59 pm         921
រូបភាព
ដោយ: ថ្មីៗ
​លោកអ្នក​ប្រាកដជា​បានដឹង​ខ្លះ​ហើយ អំពី​ជំងឺ​អា​លែ​ក​ស៊ី និង​ការ​រលាក​ច្រមុះ​រ៉ាំរ៉ៃ ដែល​វា​ពិតជា​រំខាន​ដល់​ការរស់នៅ និង​បង្អាក់​ដល់​ផលិតកម្ម​ការងារ​រប​ស់​អ្នក​។​


​ក្នុងប្រទេស​កម្ពុជា​យើង ទន្ទឹមនឹង​ការរីកចម្រើន​លើ​ស្ទើរតែ​គ្រប់​វិស័យ វា​ក៏បាន​បង្ក​ផលវិបាក និង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ចំពោះ​សុខភាព​ទៅវិញ​។ ឧ​ទារ​ហណ៍​ជាក់ស្តែង ពលរដ្ឋ​មាន​លុយ​មាន​កាក់ អាច​ទិញ​ម៉ូតូ​ឡាន​ស្ទើរតែ​គ្រប់​ផ្ទះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​បំពុល និង​បង្ក​ជា​ផ្សែង​អួរ​អាប់​ពេញទី​ក្រុង​។ សម័យ​ម៉ាស៊ីនត្រជាក់ ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន មិនបាន​ចេញ​ស្រូប​ខ្យល់អាកាស​ធម្មជាតិ​បរិសុទ្ធ​ឡើយ​។ ចំណីអាហារ​សំបូរបែប ក៏​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន ញ៉ាំ​ដោយ​មិនសូវ​គិតពី​សុខភាព​។​

​និយាយ​បក​មក​រឿង​អា​លែ​ក​ស៊ី ឬ​រលាក​ច្រមុះ​វិញ ខ្យល់ពុល ផ្សែង​ឡាន និង​ធូលី​ដី​គឺជា​មូលហេតុ​ចំបង ចំពោះ​បញ្ហា​នេះ​។​

​បើ​អ៊ីចឹង តើ​អ្នក​គួរ​ការពារ​ខ្លួន​តាម​វិធី​ណា​?

1.    សម្អាតផ្ទះ​សំបែង​ឲ្យ​បាន​ញឹកញាប់ ជាពិសេស កន្លែង​គេង ភួយ ខ្នើយ និង​កម្រាលព្រំ ឬ​កម្រាល​ជូត​ជើង​
2.    បើក​បង្អួច និង​ទ្វារ​ឲ្យ​មាន​ខ្យល់​ចេញចូល​ខ្លះ​
3.    ឧស្សាហ៍​ដើរ​លំហែ​កន្លែង​មាន​ខ្យល់អាកាស​បរិសុទ្ធ​
4.    ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ យ៉ាងហោចណាស់ ម្តង ឬ​ពីរដង​ក្នុង​មួយថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...89next