ព័ត៍មានសុខភាព
អាលែកស៊ី ឬរលាកច្រមុះ អាចបណ្តាលមកពីផ្សែងពុល និងធូលីដី
× លោកអ្នកប្រាកដជាបានដឹងខ្លះហើយ អំពីជំងឺអាលែកស៊ី និងការរលាកច្រមុះរ៉ាំរ៉ៃ ដែលវាពិតជារំខានដល់ការរស់នៅ និងបង្អាក់ដល់ផលិតកម្មការងាររបស់អ្នក។
ក្នុងប្រទេសកម្ពុជាយើង ទន្ទឹមនឹងការរីកចម្រើនលើស្ទើរតែគ្រប់វិស័យ វាក៏បានបង្កផលវិបាក និងផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះសុខភាពទៅវិញ។ ឧទារហណ៍ជាក់ស្តែង ពលរដ្ឋមានលុយមានកាក់ អាចទិញម៉ូតូឡានស្ទើរតែគ្រប់ផ្ទះ ដែលជាហេតុធ្វើឲ្យមានការបំពុល និងបង្កជាផ្សែងអួរអាប់ពេញទីក្រុង។ សម័យម៉ាស៊ីនត្រជាក់ ធ្វើឲ្យមនុស្សមួយចំនួន មិនបានចេញស្រូបខ្យល់អាកាសធម្មជាតិបរិសុទ្ធឡើយ។ ចំណីអាហារសំបូរបែប ក៏នឹងធ្វើឲ្យពលរដ្ឋមួយចំនួន ញ៉ាំដោយមិនសូវគិតពីសុខភាព។
និយាយបកមករឿងអាលែកស៊ី ឬរលាកច្រមុះវិញ ខ្យល់ពុល ផ្សែងឡាន និងធូលីដីគឺជាមូលហេតុចំបង ចំពោះបញ្ហានេះ។
បើអ៊ីចឹង តើអ្នកគួរការពារខ្លួនតាមវិធីណា?
1. សម្អាតផ្ទះសំបែងឲ្យបានញឹកញាប់ ជាពិសេស កន្លែងគេង ភួយ ខ្នើយ និងកម្រាលព្រំ ឬកម្រាលជូតជើង
2. បើកបង្អួច និងទ្វារឲ្យមានខ្យល់ចេញចូលខ្លះ
3. ឧស្សាហ៍ដើរលំហែកន្លែងមានខ្យល់អាកាសបរិសុទ្ធ
4. ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ម្តង ឬពីរដងក្នុងមួយថ្ងៃ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com