កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea និង Spurs មានកីឡាករច្រើនជាងគេក្នុង PFA Team of the Year
× ក្រុមដែលកំពុងនាំមុខក្នុងក្របខណ្ឌ Premier Leagueបច្ចុប្បន្ន តោខៀវ Chelsea និងក្រុមកំពុងតាមពីក្រោយមាន់ខ្នាយមាស Tottenham មានកីឡាករ៤រូបដូចគ្នាជាប់ក្នុងជម្រើសក្រុមឆ្នើមប្រចាំឆ្នាំ ២០១៧ (PFA team of the Year) នៃលីកកំពូលអង់គ្លេស។
កីឡាករទាំង១១នាក់ដែលជាប់ក្នុងក្រុមឆ្នើមល្អបំផុតប្រចាំឆ្នាំ២០១៧ Premier League XI មានខ្សែការពារ៤រូប ខ្សែបម្រើ៤រូប ខ្សែប្រយុទ្រ២រូប និងអ្នកចាំទីមួយរូប។
សម្រាប់ខ្សែការពារទាំង៤រូប រួមមាន Gary Cahill & David Luiz ការពារតំបន់កណ្តាលមកពីក្រុមChelsea និងតំបន់ស្លាបមាន Kyle Walker & Danny Rose របស់ Spurs។
ខ្សែបម្រើ៤រូបមាន N'Golo Kante & Eden Hazard របស់Chelsea រួមជាមួយ Dele Alli របស់ Spurs និង Sadio Mane របស់ Liverpool។
ខ្សែប្រយុទ្ធ២រូបមាន Harry Kane របស់ Spurs និង Romelu Lukaku របស់ Everton។
សម្រាប់អ្នកចាំទីម្នាក់គឺ David de Gea របស់ក្រុមបិសាចក្រហម Manchester United។
ក្នុងចំណោមកីឡាករទាំង១១នាក់នេះ មាន៥រូប ដូចជា De Gea, Rose, Alli, Kante និង Kane ក៏ធ្លាប់បានជាប់ក្នុងក្រុមល្អប្រចាំឆ្នាំកាលពីរដូវកាលមុនផងដែរ។
សូមបញ្ចាក់ថា កីឡាករឆ្នើមទាំង១១រូបខាងលើគឺត្រូវបានបោះឆ្នោតគាំទ្រដោយ សមាជិកនៃសមាគមកីឡាបាល់ទាត់អាជីព (PFA) ចំនួន១០០ក្លិប មកពីក្របខណ្ឌ៣ផ្សេងគ្នា Premier League, Football League និង Super League របស់ស្ត្រី៕
Tag:
បាល់ទាត់
PFA teams of the year
© រក្សាសិទ្ធិដោយ thmeythmey.com