ជាតិ
ACU បញ្ជូន​ខ្លួន​ជំនួយការ​អគ្គលេខាធិការរង CDC ទៅ​តុលាការ នៅ​ថ្ងៃទី​២២ មេសា​នេះ​
21, Apr 2017 , 5:30 pm        
រូបភាព
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
ដោយ:
​ភ្នំពេញ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹងថា ACU នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឹម ពិសិដ្ឋ ដែលជា​ជំនួយការ​អគ្គលេខាធិការរង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែមេសា​នេះ​។​



​លោក ឱម យ៉ិនទៀង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មន្ត្រី​ជំនាញ ACU បាន​ស៊ើបអង្កេត​ករណី​ជនសង្ស័យ​ខាងលើ​យ៉ាងច្បាស់​លាស់ មុនពេល​ពួកគេ​សម្រេច​ឃាត់ខ្លួន​ជំនួយការ​ខាងលើ​កាលពី​ថ្ងៃទី​២០ ខែមេសា​។ ក្រៅពី​ស៊ើបអង្កេត​ជនសង្ស័យ​ដែលជា​ជំនួយ​មន្ត្រី CDC ខាងលើ ប្រធាន ACU បាន​បង្ហើបឲ្យ​ដឹងថា មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​រកម​ន្ត្រី​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​មួយចំនួន​ទៀតផង​។​

​នៅពេល​អ្នកសារព័ត៌មាន​សួរថា តើ​ជនសង្ស័យ​ខាងលើ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បណ្តឹង​ពុករលួយ​អ្វី​? តើ​នឹងមាន​មនុស្ស​ដទៃ​ប៉ុន្មាន​ទៀត​ពាក់ព័ន្ធ​? លោក​ទេសរដ្ឋមន្ត្រី យ៉ិនទៀង ពុំ​បកស្រាយ​លម្អិត​នោះទេ លោក​គ្រាន់តែ​បញ្ជាក់ថា ACU កំពុង​ស៊ើបអង្កេត​យ៉ាង​ច្បាស់លាស់​តាមច្បាប់​។ «​យើង​កំពុង​ស៊ើបអង្កេត ករណីនេះ​»​។ ប្រធាន ACU បញ្ជាក់​យ៉ាងខ្លី​ពី​នីតិវីធី​ស៊ើបអង្កេត​សម្ងាត់​របស់​មន្ត្រី​ជំនាញ​។​

​គួរ​បញ្ជាក់ថា ACU បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឹម ពិសិដ្ឋ អាយុ​៥២​ឆ្នាំ ជា​ជំនួយការ​អគ្គលេខាធិការរង CDC កាលពី​ថ្ងៃទី​២០ ខែមេសា​នេះ​៕


Tag:
 ឱម យ៉ិនទៀង​
  ឈឹម ពិសិដ្ឋ​
  ពុករលួយ​
  ACU
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com