កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
E-sports នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​ព្រឹត្តិការណ៍ Asian Games ឆ្នាំ​២០២២
22, Apr 2017 , 11:39 am        
រូបភាព
ក្រុមកីឡា E-Sport កម្ពុជា​ពេលក្លាយជា​ម្ចាស់​ជើងឯក​អន្តរជាតិ MATIC នៅ​ម៉ាឡេស៊ី​
ក្រុមកីឡា E-Sport កម្ពុជា​ពេលក្លាយជា​ម្ចាស់​ជើងឯក​អន្តរជាតិ MATIC នៅ​ម៉ាឡេស៊ី​
​ប្រភេទ​កីឡា​អេ​ឡិច​ត្រូ​និ​ច E-sports នឹងត្រូវ​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ទ្វីបអាស៊ី (Asian Games) ឆ្នាំ​២០២២​ជា​ផ្លួ​វ​ការ ដែល​ប្រព្រឹត្ត​ទៅក្នុង​ទីក្រុង Hangzhou ប្រទេស​ចិន​។​



​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី (OCA) និង​ក្រុមហ៊ុន Alisport របស់​ចិន​ដែលជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​លក់​តាម​អន​ឡាញ​របស់​ក្រុមហ៊ុនមេ Alibaba បានប្រកាស​ចាប់​ដៃគូ​គ្នា ដើម្បី​នាំយក​ប្រភេទ​កីឡា​ទំនើប​អេ​ឡិច​ត្រូ​និ​ចនេះ​ចូលទៅក្នុង​ការប្រកួត​កីឡា​អាស៊ី​តែម្តង​។​

​នៅក្នុង​សេចក្តីប្រកាស​រួមមួយ​របស់​គេហទំព័រ OCA បាន​បញ្ចា​ក់ថា OCA​និង​ក្រុមហ៊ុន  Alisports នឹងដាក់​បញ្ចូល​កីឡា​នេះ​នៅក្នុង​ការប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ឆ្នាំ​២០១៨​ខាងមុខ​ផងដែរ មុនពេល​ដាក់​កីឡា​នេះ​ទៅជា​កីឡា​ដែល​ទទួលបាន​មេដាយ​ជា​ផ្លូវការ​នា​ការប្រកួត​កីឡា​ទ្វីបអាស៊ី​លើក​ទី​១៩ ឆ្នាំ​២០២២ នៅ​ប្រទេស​ចិន​។​



​ប្រធាន OCA លោក Ahmad Al Fahad Al Sabah បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា​៖«​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​បាន​ប្តេជ្ញាចិត្ត​ដើម្បី​ការអភិវឌ្ឍ និង​ការកែលម្អ​នៃ​កីឡា​អាស៊ី​ជាមួយនឹង​ការបន្ថែម​កីឡា E-sports មួយ​ប្រភេទ​ទៀត ហើយ​យើង​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​អំពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន Alisports នេះ​»​។​

​ក្រោយ​ការប្រកាស​នេះ ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alisports លោក Zhang Dazhong ក៏បាន​អរគុណ​ដល់ OCA ដែល​ជឿជាក់​លើ Alisports ផងដែរ​ដែល​ដាក់បញ្ចូល​កី​ឡាអេ​ឡិច​ត្រូ​និ​ចនេះ​ជា​ផ្លូវការ​។

​សូមបញ្ជាក់ថា​កីឡា​ទ្វីបអាស៊ី (Asian Game) ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​៤​ឆ្នាំ​ម្តង ហើយ​ព្រឹត្តិការណ៍​កីឡា​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ស្ថិត​លំដាប់​ទី​២​ពិភពលោក បន្ទាប់ពី​កីឡា​អូឡាំពិក​៕

Tag:
 E-sports
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com