កីឡាអន្តរជាតិ
ជាតិ
 MMA៖ កីឡាករ ចាន់ រតនា បរាជ័យ​ក្រោម​ថ្វីដៃ​របស់​កីឡាករ​ចិន Xie Bin ត្រឹម​ទឹក​ទី​២
22, Apr 2017 , 10:27 am        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ​ចម្រុះ ចាន់ រតនា បាន​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ចិន  Xie Bin ត្រឹម​ទឹក​ទី​២​ក្នុង​ព្រឹត្តិការណ៍ ONE: Kings of Destiny នៅ​ទីក្រុង Manila ប្រទេស​ហ្វីលីពីន​។ វា​ជា​បរាជ័យ​លើក​ទី​៣​ក្នុង​សង្វៀន​វាយ​ដាក់​ទ្រុង​របស់​អ្នកលេង​គុន​ចម្រុះ​រូបនេះ ក្នុងចំណោម​៧​ប្រកួត​គេ​។


​កីឡាករ​វាយ​ដាក់​ទ្រុង ចាន់ រតនា ត្រូវបាន​អាជ្ញាកណ្តាល​សម្រេច​ឲ្យ​ចាញ់​កីឡាករ​ចិន Xie Bin ត្រឹម​ទឹក​ទី​២​នា​ការប្រកួត​វាយ​ដាក់​ទ្រុង​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍ ONE: Kings of Destiny នៅ​ទីក្រុង Manila ប្រទេស​ហ្វីលីពីន កាលពី​យប់​ថ្ងៃទី​២១ ខែមេសា ម្សិលមិញ​។ គួរ​បញ្ជាក់ថា នេះ​ជាការ​បរាជ័យ​លើក​ទី​៣​របស់​កីឡាករ ចាន់ រតនា ក្នុងចំណោម​៧​ប្រកួត​របស់គេ​។
 
​នា​ការប្រកួត​យ៉ាង​ស្វិតស្វាញ​កីឡាករ ចាន់ រតនា ត្រូវបាន​កីឡាករ​ចិន Xie Bin បោក​ឲ្យ​ដួល​រួច​ឡើង​ជិះ​ពីលើ ពេលនោះ រតនា បាន​ព្យាយាម​រើបម្រះ​ពី​ការ​នៅក្រោម​របស់​កីឡាករ Xie Bin រហូត​បានសម្រេច​។ ប៉ុន្តែ​ការឡើង​មក​ជិះ​ពីលើ​របស់ រតនា គឺ​បានត្រឹមតែ​ខ្លួន​ប៉ុណ្ណោះ ពោលគឺ​ក្បាល​របស់គេ​ត្រូវបាន Xie Bin មុជ​ចូលទៅ​ក្រោម​ក្លៀក​ខាងឆ្វេង​។ ពេលនោះ រតនា បាន​ព្យាយាម​រើ តែ​មិនអាច​រើរួច​ពី​ការ​ក្លេរ​របស់​កីឡាករ​ចិន​រូបនេះ​រហូត រតនា គោះ​ដៃ​សុំ​ចុះចាញ់​ត្រឹម​ទឹក​ទី​២​នោះ​តែម្តង​៕

Tag:
 MMA
  ចាន់ រតនា​
  Xie Bin
© រក្សាសិទ្ធិដោយ thmeythmey.com