កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហេង សៅ​ឌី តស៊ូ​៣​ឆ្នាំ​ជាប់ៗ​គ្នា​រហូត​បានឈ្នះ​តំណែង​ស្តេច​អុក​អង្គរ​សង្ក្រាន្ត​
22, Apr 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖  លោក ហេង សៅ​ឌី បាន​ឡើង​គ្រង​តំណែង​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧​នេះ ក្រោយពី​លោក​បាន​ប្រកួត​ឈ្នះ​លោក ប៊ិន គា​សេង មកពី​ខេត្តក្រចេះ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កាលពី​ថ្ងៃទី​១៦ ខែមេសា​នេះ នា​មុខ​ប្រាសាទអង្គរវត្ត​។



​គិត​ត្រឹម​ឆ្នាំនេះ យុវជន​វ័យ ២៥​ឆ្នាំ​ដែលមាន​ស្រុកកំណើត​ក្នុង​ខេត្តកណ្តាល​រូបនេះ បាន​ចូល រួម ប្រកួត​កីឡា​អុក​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៣​លើក​មកហើយ​។ តែ លោក​ពុំ​បានទទួល​ពានរង្វាន់ សេ្ត​ច​អុក​នោះទេ កាលពី​ពីរ​ឆ្នាំមុន​។ ដោយឡែក ក្នុងឆ្នាំនេះ លោក​បាន​ប្រកួត​ឈ្នះ​ពី​វគ្គ​ជម្រុះ​រហូតដល់​ផ្តាច់ព្រ័ត្រ​សរុប​ចំនួន​១១ លើក​ជាប់ៗ​គ្នា​។ សេ្ត​ច​អុក​កាលពី​ឆ្នាំមុនៗ​ទាំងអស់​ត្រូវបាន​លោក​ផ្តួល​ទាំងអស់​។

​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​៣​លើកចុងក្រោយ​នៅ​សៀមរាប លោក​បាន​យកឈ្នះ​ជើងចាស់​កាំ​ង ហេង ឈ្នះ​ស្តេច​អុក ២ ជំនាន់ ឈាវ បូរ៉ា និង​ឈ្នះ​ប៊ិន គា​សេង​។ លោក​បាន​សារភាពថា លោក​មាន​បច្ចេកទេស​ខ្សោយ​ជាង​សេ្ត​ច​អុក​ឆ្នាំមុន ទោះបីជា​លោក​បានឈ្នះ​ការប្រកួត​ឆ្នាំនេះ​ក្តី​។ តើ​ហេតុអ្វី​បានជា​យុវជន ហេង សៅ​ឌី អាច​ផ្តួល​សេ្ត​ច​អុក​ពីមុនៗ​បាន​?

​ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ហេង សៅ​ឌី សេ្ត​ច​អុក​វ័យក្មេង​ដូចតទៅ​៖ 




​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​អុកចត្រង្គ គ្រោង​រៀបចំ​ការប្រកួត​ស្វែងរក​អ្នកលេង​អុក​ពូកែ​ចំនួន ១០ នាក់​ធ្វើជា​កីឡាករ​ជម្រើសជាតិ ពេលខាងមុខ​នេះ ក្រោយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កន្លងទៅ​។ កម្ពុជា​នឹង​បញ្ចូល​កីឡា​អុក​ចូលក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឆ្នា​២០២៣​ផងដែរ​៕







Tag:
 ហេង សៅ​ឌី​
  អុកចត្រង្គ​
  សៀមរាប​
  អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com