ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បញ្ហាជាតិស្ករ ដែលមនុស្សគ្រប់គ្នាមើលរំលង
× មនុស្សភាគច្រើនព្រួយបារម្ភពីសុខភាព ប៉ុន្តែ ពួកគេនៅតែមើលរំលង និងច្រើនធ្វេសប្រហែសទៅលើរបបអាហារ និងការថែរក្សាសុខភាព។
ជាតិស្ករ គឺជាឃាដករស្ងប់ស្ងាត់ ដែលកំពុងបំផ្លាញអាយុជីវិតមនុស្សគ្រប់គ្នា នៅទូទាំងសកលលោក។ ជាតិស្ករខ្ពស់ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ រាប់ចាប់តាំងពីសុខភាពមាត់ធ្មេញ រហូតដល់ជំងឺទឹកនោមផ្អែម។
ជាតិស្ករ ក៏ត្រូវបានគេបន្ទោសផងដែរថា គ្មានកាឡូរី ពីព្រោះ វាគ្មានសារធាតុចិញ្ចឹមអ្វីទាល់តែសោះ សម្រាប់សុខភាព។
ក្រុមអ្នកជំនាញបានព្រមានថា អ្នកមិនគួរញ៉ាំកាឡូរីដែលបានមកពីស្ករ ច្រើនជាង ៥ ភាគរយនៃតម្រូវការកាឡូរីប្រចាំថ្ងៃនោះឡើយ ដែលវាស្មើនឹង ២៥ ក្រាម (៦ ទៅ ៧ ស្លាបព្រាកាហ្វេ) សម្រាប់មនុស្សធំមានសុខភាពធម្មតាម្នាក់ ហើយកូនក្មេងគួរតែក្រោមនេះបន្តិច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com