ពីនេះ ពីនោះ
 ប្រយ័ត្ន​រឿង​ស្វាមី​ចុះ​មូលដ្ឋាន​!
23, Apr 2017 , 11:31 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ បថ្យាវត្ត​
​ដោយ ប៉ាកកា​ខ្មៅ


-​ពី​ចន្ទ​ដល់​សុក្រ​សម្រុក​ធ្វើការ​
​ដល់​ចុង​សប្តាហ៍​ត្រូវ​ចុះ​មូលដ្ឋាន​
​ថ្នាក់លើ​ផ្តាំ​ផ្តាច់​ត្រូវ​ចុះ​កុំ​ខាន​
​សម្រាក​មិនបាន​ក្រោយ​ចូលឆ្នាំថ្មី​។​

-​រឿង​នៅ​មូលដ្ឋាន​មាន​មិនតិច​អី​
​មាន​ទាំង​រឿង​ដី​បន្លែ​ត្រី​សាច់​
​នៅមុន​បោះឆ្នោត​ត្រូវ​ដោះ​ឲ្យ​ស្រេច​
​ទើប​មេស​ម្រេច​ឲ្យ​បង​ទៅទៀត​។​

-​ការពិត​មានអី​លោក​ប្តី​ប្រឹង​ឆ្លៀត​
​យក​លេស​រឿង​ជាតិ​ឆ្លៀត​មាន​អ្នកថ្មី​
​រឿង​ទៅ​មូលដ្ឋាន​ចុះ​មិន​ដល់​អី​
​ស្តាប់​តែម​ន្ត្រី​ថ្នាក់ក្រោម​រាយការណ៍​។​

-​លោកប្រុស​បានដៃ​លៃ​នាំ​សង្សា​
​នាំ​នាង​ផឹកស្រា​អាហារ​ប៉ូវ​ឆ្ងាញ់​
​ទុក​មួយ​ឡែក​សិន​ប្រពន្ធ​សម្លាញ់​
​ពេលនេះ​សុំ​ឆ្ងាញ់​នឹង​នាង​ក្មេង​ហើយ​។​

-​កាព្យ​ខ្លី​គ្មាន​ន័យ​ចាំ​ចាក់រុក​ឡើយ​
​សុំទោស​មុន​ហើយ​លោកអ្នក​មានខ្លួន​
​ធ្លាប់​ធ្លោយ​ខិលខូច​លួចលាក់​បំពួន​
​ប្រយ័ត្ន​ភ្លាត់​ខ្លួន​រត់ចោល​ខោខ្លី​?

© រក្សាសិទ្ធិដោយ thmeythmey.com