កីឡាជាតិ
ជាតិ
អាស៊ីអឺរ៉ុបស្គាល់ជ័យជម្នះជាលើកទី២ ខណៈស៊ីម៉ាក់បន្តមិនស្គាល់ជ័យជម្នះ
× នាការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ វគ្គសន្សំពិន្ទុសប្តាហ៍ទី៨ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)កាលពីម្សិលមិញ ក្រុមបាល់ទាត់អាស៊ីអឺរ៉ុបបានយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ២-១ ខណៈក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានរក្សាលទ្ធផលស្មើ ០-០ ជាវេស្ទើនភ្នំពេញ។
ក្រុមបាល់ទាត់អាស៊ីអឺរ៉ុបបានស្គាល់ជ័យជម្នះជាលើកទី២ក្រោយឈ្នះក្រុមប៉ូលិស ២-១ ក្នុងសប្តាហ៍ទី៨នៃពានរង្វាន់ក្រមខណញ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ នៅកីឡដ្ឋានស្តាតចាស់កាលពីម្សិលមិញ ខណៈជ័យជម្នះលើកទី១ក្រុមនេះយកឈ្នះក្រុមស៊ីម៉ាក់ក្នុងលទ្ធផល ៤-២ កាលពីសប្តាហ៍ទី២កន្លងទៅ។ តែយ៉ាងណា ជ័យជម្នះនេះមិនបានជួយឲ្យក្រុមអាស៊ីអឺរ៉ុបរំកិលចំណាត់ថ្នាក់របស់ខ្លួននោះឡើយ ពោលគីបន្តឈរលេខរៀងទី១០ដោយមាន៦ពិន្ទុ។
ជាមួយគ្នានេះ ជំនួបរវាងក្រុមស៊ីម៉ាក់ និងវេស្ទើនភ្នំពេញ ដែលធ្វើឡើងមុនជំនួបរវាងក្រុមទាំងពីរខាងលើនៅកីឡដ្ឋានស្តាតចាស់ដូចគ្នា គឺក្រុមទាំងពីរបានរក្សាលទ្ធផលស្មើ ០-០ ក្រោយចប់៩០នាទីមិនមានការសុតបញ្ចូលទីគ្នា។ លទ្ធផលនេះអាចបញ្ជាក់បានថា រហូតមកសប្តាហ៍ទី៨នេះ ក្រុមស៊ីម៉ាក់នៅតែបន្តមិនស្គាល់ជ័យជម្នះក្នុងពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជា ពោលគឺបានត្រឹមស្មើ៤ និងចាញ់៤តែប៉ុណ្ណោះ៕
Tag:
បាល់ទាត់
ស៊ីម៉ាក់
អាស៊ីអឺរ៉ុប
ប៉ូលិស
វេស្ទើនភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com