ជាតិ
អ្នកសង្កេតការណ៍​ការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ១៦០០០​នាក់​បាន​ចុះឈ្មោះ​
23, Apr 2017 , 6:39 pm        
រូបភាព
ដោយ:
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាងថា គិត​ត្រឹម​ថ្ងៃទី​២១ ខែមេសា អ្នកសង្កេតការណ៍​មាន​ចំនួន ១​ម៉ឺន​៦​ពាន់​នាក់ ក្នុងនោះ​មាន​ជនបរទេស​២​នាក់​ដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៣ ខែមេសា​។


 

AKP បាន​ស្រង់​សម្តី លោក ហង្ស ពុទ្ធា ដែល​អធិប្បាយ​ថា ការចូលរួម​របស់​អ្នកសង្កេតការណ៍​ទាំង​ជាតិ និង​អន្តរជាតិ​នៅពេលនេះ មាន​សារសំខាន់​ខ្លាំងណាស់ ក្នុងការ​ឃ្លាំមើល​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ​។ លោក ពុទ្ធា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការចូលរួម​របស់​អ្នកសង្កេតការណ៍ គឺជា​ធាតុ​មួយ ដែល​មិនអាច​ខ្វះ​ក្នុងការ​បោះឆ្នោត ព្រោះ ពួកគេ គឺជា​អ្នក​ឆ្លុះបញ្ចាំង​រាល់​ដំណើរ​នៃ​ការបោះឆ្នោត និង​ជា​សាក្សី នៅពេល​មាន​ពាក្យបណ្តឹង​កើតឡើង​»៕    

Tag:
 គជប​
  ​អ្នកសង្កេតការណ៍​
  ​បោះឆ្នោត​
  ​ហង្ស ពុទ្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com