ជាតិ
 ក្រសួង​ការងារ​ដាក់​ឲ្យ​អនុវត្ត​កម្មវិធីសិក្សា​ស្ពាន​ចម្លង​បន្ត​ជំនាញ​សម្រាប់​សិស្ស​ថ្នាក់​ទី​៧-៩
23, Apr 2017 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​ប្រកាស​ស្ដីពី​ការ ដាក់​ឲ្យ​អនុវត្ត​កម្មវិធីសិក្សា​ស្ពាន​ចម្លង​បន្ត​ជំនាញ​សម្រាប់​សិស្ស​ថ្នាក់​ទី​៧-៩ នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។ កម្មវិធីសិក្សា​ស្ពាន​ចម្លង​បន្ត​ជំនាញ​នេះ ផ្ដោត​សម្រាប់​សិស្ស​ថ្នាក់​ទី​៧-៩ នៅ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​



​យោងតាម ប្រកាស ស្ពី​ពី​ការដាក់​ឲ្យ​អនុវត្ត​កម្មសិក្សា​ស្ពាន​ចម្លង​បន្ត​ជំនាញ​សម្រាប់​សិស្ស​ថ្នាក់​ទី​៧-៩​នេះ មាន​កម្មវិធីសិក្សា​ចំនួន ៦​មុខវិជ្ជា ដូចជា ភាសា​ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា យែ​ន​ឌ័​រ និង​ជំនាញ​មូលដ្ឋាន​ការងារ (Employability Skills)​។ ប្រកាស​នេះ នឹង​ផ្ដើម​អនុវត្ត ចាប់ពី​ថ្ងៃទី​២០ មេសា​នេះ​តទៅ​៕

Tag:
 សិស្ស​
  ក្រសួង​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com