ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ប្រុស​ចេះតែ​ឈឺ​ក្រលៀន ប្រយ័ត្ន​មកពី …
03, Sep 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​ក្រលៀន គឺជា​ការឈឺចាប់ ដែល​កើតឡើង​នៅ​ខាងក្នុង​ផ្នែក​ខាងលើ នៃ​កន្លែង​ជួបគ្នា​របស់​ឆ្អឹងភ្លៅ និង​ផ្នែក​ខាងក្រោម​ពោះ​។​


​មូលហេតុ​ចំបង​បំផុត​នៃ​ការឈឺ​ក្រលៀន ភាគច្រើន​បណ្តាលមកពី​រមួល​សាច់ដុំ ឬ​ការ​ដាច់​រហែក​សរសៃ​ចង ជាពិសេស ចំពោះ​អ្នកលេង​កីឡា​។ ការឈឺ​ក្រលៀន អាច​កើតឡើង​ភ្លាមៗ បន្ទាប់ពី​រងរបួស ឬ​អាច​យូរ​បន្តិច រហូតដល់​រាប់​អាទិត្យ ឬ​រាប់​ខែ​ក៏មានដែរ​។ ការឈឺចាប់​នេះ​នឹង​កាន់តែ​កើនឡើង ប្រសិនបើ​អ្នក​នៅតែ​ធ្វើ​ចលនា ឬ​លេង​កីឡា​បន្តទៀត​។​

​ករណីខ្លះ ការឈឺចាប់​នេះ​អាច​បណ្តាលមកពី​ការ​របួស ការបាក់​ឆ្អឹង ក្លន ឬ​សូម្បីតែ​ការ​មាន​គ្រួស​ក្នុង​តម្រងនោម​។ ការឈឺចាប់​ពងស្វាស ក៏​អាច​រាលដាល​ទៅដល់​ក្រលៀន​នេះ​ផងដែរ​។​

​សូម​ប្រញាប់​ទៅ​ជួប​គ្រ​ពេទ្យ​របស់​អ្នក ប្រសិនបើ​អ្នកមាន​បញ្ហា​ដូចខាងលើ​នេះ ដើម្បី​ឲ្យ​ពួកគាត់​វាយតម្លៃ និង​ទទួល​ការព្យាបាល​មួយ​សមស្រប​។​

​ពេលណា​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​?
•    ​ការឈឺចាប់​មិន​បាត់ ឬ​រឹតតែ​ខ្លាំង​ឡើងៗ​
•    ​ឈឺ​ស្របគ្នា​នឹង​ឈឺ​ពងស្វាស​
•    ​មាន​រួន​ផ្សំ​នឹង​ការ​ក្អួត ចង្អោរ ក្តៅខ្លួន រងា ញ័រញាក់ ឬ​មាន​ឈាម​ក្នុង​ទឹក​។​

​ប្រសិនបើ​អ្នក​គិតថា វា​មិន​ធ្ងន់ធ្ងរ ឬ​ឈឺចាប់​តិចតួច​ប៉ុណ្ណោះ អ្នក​អាច ៖
•    ​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺ​ចាប់ពីរ​បី​ដង​
•    ​ស្អំ​ទឹកកក នៅ​កន្លែង​ដែល​ឈឺចាប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com