ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
 ទម្លាប់ ៣ យ៉ាង ដែល​តែងតែ​ធ្វើ​ឲ្យ​អ្នក​ស្ត្រេ​ស និង​តប់ប្រមល់​
20, Oct 2023 , 6:59 am        
រូបភាព
​ស្ត្រេ​ស និង​ការ​តប់ប្រមល់ គឺជា​បញ្ហា​សុខភាព​ផ្លូវចិត្ត ដែល​ច្រើន​កើត​លើ​ពលរដ្ឋ​កម្ពុជា ប៉ុន្តែ ពួកគាត់​មិនបាន​ដឹងថា ពួកគាត់​កំពុង​ស្ថិតក្នុង​សម្ពាធ​បែបនេះ​ឡើយ​។ បើ​អ៊ីចឹង តើ​គួរ​ធ្វើ​ដូចម្តេច ហើយ​ថា​តើ វា​បណ្តាលមកពី​បញ្ហា​អ្វី​ខ្លះទៅ​?



​ស្ត្រេ​ស កើតឡើង​ស្ទើរតែ​គ្រប់ពេល ហើយ​ប្រសិនបើ​អ្នក​មិនបាន​យកចិត្តទុកដាក់ គ្រប់គ្រង​វា​ឲ្យ​បានល្អ​ទេ វា​នឹង​ក្លាយទៅជា​ជំងឺ​រ៉ាំរ៉ៃ ហើយ​ពិបាក​ក្នុងការ​ព្យាបាល​។​
​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ត្រេ​ស និង​តប់ប្រមល់​ក្នុង​ចិត្ត ៖

១. វិភាគ ឬ​គិតគូ​ខ្លាំងពេក​
​ឧទាហរណ៍ គ្រាន់តែ​ទិញ​ទូរស័ព្ទ​មួយ​សោះ អ្នក​បែរជា​ដើរ​ជ្រេ​តម្លៃ​គ្រប់​ហាង គ្រប់​គេហទំព័រ ឬ​មិនដឹងថា ត្រូវ​ទិញ​ថ្មី ឬ​ទិញ​មួយ​ទឹក ... ការគិត​សាំ​ក្នុង​ចិត្ត​បែបនេះ​ញឹកញាប់ ក៏​បណ្តាល​ឲ្យ​អ្នក​ស្ត្រេ​ស​ផងដែរ​។​

២. យក​ការងារ​មក​ធ្វើ​នៅផ្ទះ​
​សម្ពាធ​ការងារ​នៅ​កន្លែង​មិន​អស់ចិត្ត ហើយ​អ្នក​ក៏​បន្ថែម​វា​នៅ​ក្នុងផ្ទះ​ទៀត​នោះ វា​នឹងធ្វើ​ឲ្យ​អ្នក កាន់តែ​យ៉ាប់​ហើយ​។​

៣. ភាព​ឯកា​
​ការ​គ្មាន​មិត្តភក្តិ ការ​សម្ងំ​នៅ​ម្នាក់ ការមិន​ចេញ​ដើរ​លំហែកាយ​ញឹកញាប់ នឹងធ្វើ​ឲ្យ​អ្នក​កាន់តែ​ស្ត្រេ​ស និង​មាន​សម្ពាធ​ក្នុង​ចិត្ត​កាន់តែខ្លាំង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com